សេដ្ឋកិច្ច
ក្រុមហ៊ុនCentury Entertainment ត្រៀមបើកដំណើរការអាជីវកម្មហ្គេម VIPឡើងវិញ នៅ ខែកញ្ញា ដើម្បីចាប់យកលំហូរនៃភ្ញៀវទេសចរថៃ
ក្រុមហ៊ុនវិនិយោគលើវិស័យកាស៊ីណូដែលបានចុះបញ្ជីនៅផ្សារហ៊ុននៃទីក្រុងហុងកុង Century Entertainment International Holdings និយាយថា ខ្លួនរំពឹងថានឹងបើកអាជីវកម្មហ្គេម VIP នៅកាស៊ីណូរបស់ខ្លួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាថ្មីនៅដើមខែកញ្ញា បន្ទាប់ពីចំណូលរបស់ខ្លួនបានធ្លាក់ចុះនៅតែជាង៣ លានដុល្លារអាមេរិកនៅដំណាច់ខែមីនា ឆ្នាំ ២០២៤។

យោងតាមសារព័ត៌មាន Inside Asian Gaming(iag) ក្រុមហ៊ុនកាស៊ីណូ Century Entertainment ដែលជាអតីតវិនិយោគិនម៉ាកាវដែលគេស្គាល់ថាជា Amax International បានបានលុបចោលកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាពីមុនជាមួយប្រធាន និងនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Ng Man Sun ដើម្បីដំណើរការតុហ្គេម VIP នៅកាស៊ីណូក្នុងប្រទេសកម្ពុជា ហើយបានចុះកិច្ចព្រមព្រៀងថ្មីជំនួសវិញជាមួយម្ចាស់កាស៊ីណូតែម្តងដើម្បីដំណើរការតុ VIP ចំនួនប្រាំពីរ។
សារព័ត៌មានដដែលបានរំលេចថា ទោះបីជាក្រុមហ៊ុនមិនបានផ្តល់ពេលវេលាសម្រាប់ការចាប់ផ្តើមអាជីវកម្មហ្គេមតុ VIP ថ្មីក៏ដោយ វាបានផ្តល់នូវបច្ចុប្បន្នភាពនៅក្នុងការប្រកាសលទ្ធផលនៃឆ្នាំសារពើពន្ធរបស់ខ្លួនកាលពីថ្ងៃអង្គារ ដោយបង្ហាញពីការរំពឹងទុករបស់ខ្លួនថានឹងបើកនៅដើមខែកញ្ញា។
Century Entertainment បានលើកឡើងថា៖ «ដោយសម្លឹងមើលទៅហួសពីប្រទេសកម្ពុជា ក្រុមហ៊ុននឹងតាមដានយ៉ាងដិតដល់ការអភិវឌ្ឍនៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងដែលមានគម្រោងធ្វើឱ្យកាស៊ីណូស្របច្បាប់កំពុងដំណើរការ។ ការណ៍នេះបង្ហាញពីឱកាសដ៏គួរឱ្យទាក់ទាញសម្រាប់ការពង្រីកភូមិសាស្ត្រ ហើយក្រុមហ៊ុននឹងត្រូវបានរៀបចំយ៉ាងល្អដើម្បីសម្របយុទ្ធសាស្រ្តរបស់ខ្លួនស្របតាមការចាប់យកសក្ដានុពលទីផ្សារដែលកំពុងរីកចម្រើន។”

ក្រុមហ៊ុននេះបានថ្លែងបន្តថា៖«ជាមួយនឹងបន្ទប់ VIP ដែលគ្រោងនឹងបើកនៅដើមខែកញ្ញា ក្រុមហ៊ុនមេមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការរួមចំណែកនៃប្រាក់ចំណូលរបស់ខ្លួនដែលចាប់ផ្តើមពីឆមាសទីពីរនៃឆ្នាំ ២០២៤ តទៅ»។
«ទោះបីជាមានភាពមិនប្រាកដប្រជាដែលកំពុងកើតមានក៏ដោយ ក្រុមហ៊ុនមេនៅតែមានសុទិដ្ឋិនិយម ក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនផ្តល់នូវប្រាក់ចំណេញប្រកបដោយនិរន្តរភាពដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួន»។

នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២៤ គិចាប់ពីខែមរា ដល់ខែមេសា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ២ លាននាក់ កើនឡើង ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្នុងចំណោមទេសចរជាង ២ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៥៨៨ ៣១២ នាក់ កើន ៣,២ ភាគរយ វៀតណាមចំនួន ៤១៤ ៣៦៦ នាក់ កើន ៤៣ ភាគរយ ចិន ២៦០ ៤៥៥ កើន ៤១,៥ ភាគរយ ឡាវ ១១៧ ៧២៥ កើន ៤៦ ភាគរយ និងអាមេរិក ចំនួន ៨២ ៨៦២ កើន ២០ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


