ព័ត៌មានជាតិ
កម្ពុជាកំពុងជួយសម្រួលពន្លឿនទិដ្ឋាការសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ
ស្របពេលការមកដល់នៃចំនួនភ្ញៀវទេសចរអន្តរជាតិនារដូវទេសចរណ៍ទាប(Low-Season) មានកំណើនតិច រដ្ឋាភិបាលនឹងជួយសម្រួលពន្លឿនទិដ្ឋាការ(Vissa) សម្រាប់ប្រទេសគោលដៅមួយចំនួន។ នេះបើយោងតាមមន្រ្តីនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍(CTB) ដែលជាអង្គភាពទើបតែបង្កើតឡើងថ្មីៗមកនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ខែកក្កដាកន្លងមកនេះបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅវិមានសន្តិភាពសំដៅជំរុញការផ្សព្វផ្សាយ និងរៀបចំនូវយន្តការនានាដើម្បីទាក់ទាញភ្ញៀវទេចរឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន។
លឹម ហេង ដែលជាសមាជិកនៃTBCតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំកាលពីម្សិលមិញផងដែរនោះបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១១ខែកក្កដានេះថា តាមរយៈកិច្ចប្រជុំជាមួយសម្តេចធិបតី ខាងក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍បានលើកឡើងនូវសំណើរមួយចំនួនដែលរួមមានទាំងការជំរុញការផ្សព្វផ្សាយ ការសម្រួលថ្លៃអ្នកធ្វើដំណើរ និងជួយសម្រួលពន្លឿនទិដ្ឋាការសម្រាប់ប្រទេសដែលមានសក្តានុពលទេសចរណ៍មួយចំនួន។

លោកបានថ្លែងថា៖«ក្រុមប្រឹក្សាទេចរណ៍ជាតិនេះគឺយើងប្រជុំដើម្បីគិតគូរថាត្រូវធ្វើការផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរមកកាន់ប្រទេសយើង ទោះបីជាយើងមានទិសដៅទេចរណ៍ច្រើនក៏ដោយ បើយើងមិនធ្វើការផ្សព្វផ្សាយទៅកាន់ទេចរគោលដៅរបស់យើងនោះទេ ក៏យើងមិនអាចអោយគេស្គាល់ និងមកទស្សនាប្រទេសយើងនោះឡើយ»។
លោកបានថ្លែងបន្តទៀតថា៖ «តាមរយៈកិច្ចប្រជុំដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីកាលពីម្សិលមិញនេះគឺយើងបានលើកអំពីសំណើរនៃការបញ្ចុះតម្លៃចំពោះការធ្វើដំណើរសម្រាប់ភ្ញៀវមកកាន់ប្រទេសកម្ពុជា ក៏ដូចជាជួយសម្រួលពន្លឿនទិដ្ឋការសម្រាប់ប្រទេសមួយចំនួន។ ជាមួយគ្នានេះដែរ ចំពោះការមកដល់របស់ភ្ញៀវចំពោះការស្នើសុំវីសារទាំងឡាយនឹងត្រូវបានធ្វើឡើងនៅការិយាល័យបម្រើសេវាកម្មតែមួយ (one-stop-service) ការស្កែនចូលមិនប្រើឯកសារច្រើនដោយសារតែយើងប្រើការផ្តល់លិខិតទិដ្ឋាការអនឡាញដែលនេះជាការសម្រួលបានច្រើនដល់ភ្ញៀវទេចរយើង»។
លោកថាជាមួយគ្នានោះដែរ សម្រាប់ការនាំចូលភ្ញៀវទេចរជាក្រុមធំៗ កម្ពុជានឹងជួយសម្រួលដល់ពួកគាត់អាចទៅទស្សនាតំបន់ទេចរណ៍ធំៗនានាទៀត ប៉ុន្តែគោលដៅចម្បងជាពិសេសគឺខេត្តសៀមរាប។

លោក ស សារិន អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក៏បានប្រាប់កម្ពុជាថ្មីកន្លងមកនេះថា សម្រាប់រដូវទេចរណ៍ទាបនេះគឺចាប់ផ្តើមតាំងពីខែឧសភានិងរហូតដល់ដើមខែតុលា ដែលជាទូទៅចំនួនភ្ញៀវទេចរមានការធ្លាក់។
«ជាយោបល់របស់ខ្ញុំ តើអាចស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រសួងទេចរណ៍បង្កើតនូវព្រឹត្តិការណ៍នានាដើម្បីធ្វើឱ្យភ្ញៀវទេចរចូលមកក្នុងរដូវធ្លាក់ភ្ញៀវនេះ ព្រោះយើងមិនត្រូវគិតថាឱ្យតែរដូវធ្លាក់ភ្ញៀវថាគ្មានភ្ញៀវនោះទេ។ ខ្ញុំបានជួបម្ចាស់សណ្ឋាគារមួយចំនួននៅសៀមរាបថាស្ងាត់ភ្ញៀវដូច្នេះយើងមិនគួរបណ្តោយស្ថានការណ៍បែបនេះនោះ ទោះជាយើងមិនបានទទួលភ្ញៀវច្រើន ក៏យ៉ាងហោចណាស់បានខ្លះផងដែរ»។ នេះបើយោងតាមលោកសារិន។

ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤១ លាននាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានការកើនឡើង ២២,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦៣លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ