សេដ្ឋកិច្ច
សិនជូរីផ្លាហ្សា៖ ទីតាំងសម្គាល់ថ្មីរបស់ភ្នំពេញបានបង្ហាញជាផ្លូវការ កិច្ចការរៀបចំតុបតែងហាងរបស់អាជីវករត្រូវរួសរាន់ឡើង
សិនជូរីផ្លាហ្សាជាទីតាំងសម្គាល់ថ្មីមួយរបស់ភ្នំពេញ កំពុងរៀបចំយ៉ាងពេញលេញសម្រាប់ការបើកការសាកល្បងនាពេលខាងមុខ និងស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាមួយនឹងរូបរាងថ្មី។ សិនជូរីផ្លាហ្សាគ្របដណ្តប់លើផ្ទៃដី ១១,៤០០ ម៉ែត្រការ៉េ បើគិតទាំងជាន់ក្រោមដីមាន៨ជាន់ ផ្ទៃក្រឡាសំណង់សរុប៥០,០០០ម៉ែត្រការ៉េ ដែលវាជា «តារាថ្មី» នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។

វឌ្ឍនភាព និងគោលដៅរបស់សិនជូរីផ្លាហ្សា
ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ទីផ្សារឡើងវិញដែលដឹកនាំដោយរដ្ឋាភិបាល សិនជូរីផ្លាហ្សាបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទីក្រុងនៃរាជធានីភ្នំពេញ ដោយមានគោលដៅពីរគឺការលើកកម្ពស់មុខមាត់ទីក្រុង និងគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មក្នុងស្រុក និងសហគមន៍។ តាមរយៈការផ្តល់ឱកាសការងារ ស្តារទិដ្ឋភាពទីផ្សារក្នុងទីក្រុងភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាមួយនឹងបទពិសោធន៍ទិញទំនិញថ្មី ការកម្សាន្ត និងទំនាក់ទំនងសង្គមបែបសម័យទំនើប។
កិច្ចការរៀបចំតុបតែងហាងរបស់អាជីវករត្រូវរួសរាន់ឡើង
ការបើកសាកល្បងខិតជិតមកដល់ សិនជូរីផ្លាហ្សាកំពុងជំរុញយ៉ាងសកម្មនូវការងារតុបតែង និងការរៀបចំរបស់អាជីវករ។ ដើម្បីធានាបាននូវភាពជោគជ័យនៃប្រតិបត្តិការសាកល្បង ការរៀបចំតុបតែងត្រូវតែធ្វើឡើងដោយគ្មានការពន្យាពេល ពាណិជ្ជករទាំងអស់គួរតែចាប់ផ្តើមការងារតុបតែងជាបន្ទាន់ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់ក្រុមហ៊ុន។ ក្រុមការងារវិស្វកម្មគម្រោងនឹងគាំទ្រយ៉ាងពេញទំហឹងដល់ពាណិជ្ជករក្នុងការតុបតែងហាង ដើម្បីធានាថាការងារនឹងអាចបញ្ចប់ដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ យើងនឹងជួយអាជីវករឱ្យសម្រេចបានបរិយាកាសធុរកិច្ចល្អឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈការសម្រួលនិងដោះស្រាយបញ្ហាទាន់ពេល។

ពត៌មានជួល និងការបញ្ចុះតម្លៃជួល
សិនជូរីផ្លាហ្សាមានចំណតរថយន្តគ្រប់គ្រាន់ ដោយមានចំណតក្រោមដីសម្រាប់ចតរថយន្តតូចជាង២៦០កន្លែង កន្លែងចតរថយន្តក្រុងចំនួន៨ និងកន្លែងចតរថយន្តជាង៣០នៅជាន់ផ្ទាល់ដី។ ទីនេះក៏មានចំណតម៉ូតូ ក្រោមដីដែលអាចចតម៉ូតូបាន ៥០០ គ្រឿងផងដែរ វាផ្ដល់ភាពងាយស្រួលដល់អតិថិជននិងអ្នកជួលទូទៅ ទាំងនេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់របស់ផ្សារសិនជូរីផ្លាហ្សា។
បច្ចុប្បន្នមានកន្លែងពាណិជ្ជកម្មជាច្រើនសម្រាប់ជួលនៅសិនជូរីផ្លាហ្សា ដែលសាកសមសម្រាប់អាជីវកម្មតូចធំ។ គម្រោងនេះផ្តល់នូវលក្ខខណ្ឌជួលដែលអាចបត់បែនបាន រួមមានទាំងរយៈពេលមិនគិតថ្លៃជួល និងភាពបត់បែនក្នុងការកែតម្រូវរយៈពេលជួលផងដែរ ដើម្បីជាការលើកទឹកចិត្តដល់អ្នកជួលថ្មីនិងសហគ្រិនធំនិងតូចថ្មីចូលមកកាន់សិនជូរីផ្លាហ្សា។

ជាពិសេស សម្រាប់សហគ្រាសដែលទើបបង្កើតថ្មី និងសហគ្រាសធុនតូច វិធានការទាំងនេះក៏មានការអនុគ្រោះច្រើន អាចជួយកាត់បន្ថយថ្លៃដើមនៃដំណើរការដំបូងនិងថ្លៃរៀបចំតុបតែង បង្កើតម៉ាកយីហោ និងសម្រាប់មូលដ្ឋានអតិថិជនរបស់ពួកគេ។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
Mr.GARY LAM នាយកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើប និងអាជីវកម្ម (+៨៥៥) ០៩៨ ៨៥៦ ៦១១
Ms. Xiao Luo ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់ (+៨៥៥) ០១៦ ៣១៣ ១២២
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


