សន្តិសុខសង្គម
ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ស្នើឲ្យអាជ្ញាធរជួសជុលសួនច្បារ ផ្សារសិនជូរីផ្លាហ្សា ដើម្បីបានដើរកម្សាន្ត និងហាត់ប្រាណ
ប្រជាពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យ បានស្នើសុំឱ្យអាជ្ញាធរជួសជុលសួនច្បារ ផ្សារសិនជូរីផ្លាហ្សា ក្រោយទទួលរងការខូចខាត ខណៈផ្សារខ្ចីឱ្យអាជីវករលក់ដូរ ប្រើប្រាស់មួយរយៈកន្លងមក ឥឡូវផ្សារបានស្ថាបនារួចហើយ ដូច្នេះសូមជួយជួសជុលសួននេះឲ្យដូចដើមឡើងវិញ ទុកសម្រាប់ឲ្យប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណដូចមុន។

ការស្នើរបស់ប្រជាពលរដ្ឋបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងកសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រោមអធិបតីលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងលោក ពេញ ធារម្យ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

បន្ថែមពីនេះ ក្នុងវេទិកានេះ ប្រជាពលរដ្ឋស្នើសុំដំឡើង អនុវិទ្យាល័យពោធិ៍ចិនតុង ទៅជាវិទ្យាល័យពោធិ៍ចិនតុង។ ចំពោះការស្នើសុំនេះលោក សក់ ច័ន្ទកញ្ញារិទ្ធ បញ្ជាក់ថា រង់ចាំពិភាក្សាជាមួយនឹងប្រធានការិល័យអប់រំខណ្ឌបន្ថែមទៀតថា អាចដំឡើងពីអនុទៅវិទ្យាល័យបានដែរឬអត់ ព្រោះជាបច្ចេកទេសរបស់សាលា និងក្រសួងអប់រំ ព្រោះក្រសួងអប់រំបានសមាហរណកម្មត្រឹមតែអនុវិទ្យាល័យនោះទេ ហើយត្រូវដំឡើងជាវិទ្យាល័យយើងត្រូវជជែកគ្នានូវលក្ខខន្តិកៈច្រើន។

ពាក់ព័ន្ធនឹងការបង្រ្កាបក្រុមក្មេងទំនើង លោកស្រីអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា សមត្ថកិច្ចគ្រប់ទាំងអស់ក្នុងខណ្ឌពោធិ៍សែនជ័យបានបង្រ្កាបបានទាំងអស់ តែនៅមានចន្លោះបន្តិចបន្តួច ហើយការបង្រ្កាបនោះ គឺបង្រ្កាបរហូត ចំណែកក្រុមក្មេងទំនើងនៅចោមចៅសូមឲ្យមេប៉ុស្តិ៍សហការជាមួយមន្រ្តីជំនាញដើម្បីបង្រ្កាបឲ្យខាងតែបាន។

ក្នុងវេទិការសាធារណៈនេះដែរប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យបានលើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន១៧ ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ជុំវិញការស្នើសុំធ្វើផ្លូវបេតុង និងធ្វើប្រព័ន្ធលូ ជាច្រើនខ្សែ ,ស្នើបង្រ្កាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន ស្នើសុំធ្វើជណ្តើរឡើងរថយន្តក្រុងសាធារណៈសម្រាប់ជនពិការ ,សុំធុងសំរាមសម្រាប់ដាក់សំរាមព្រោះប្រជាពលរដ្ឋបានទិញធុងសំរាមដាក់ខ្លួនឯង ,ស្នើសុំជំនួយការសម្រាប់ជនពិការ ស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង និងស្នើសុំជួសជុលសួនច្បារផ្សារសិនជូរីផ្លាហ្សាដែលផ្សារខ្ចីប្រើប្រាស់មួយរយៈកន្លងមកនោះ ឥឡូវផ្សារបានស្ថាបនារួចហើយ ដូច្នេះសូមជួយជួសជុលសួននេះឲ្យដូចដើមឡើងវិញទុកសម្រាប់ឲ្យប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ ស្នើសុំកែសម្រួលបង្គោលភ្លើងរបស់EDC ដែលសង់លើប្រពន្ធលូ ស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លីសម្រាប់ដីសហគមន៍ ព្រោះដីគាត់មិនទាន់មានបណ្ណកម្មសិទ្ធិ។

លោក ពេញ ធារម្យ អភិរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិកានេះមានសារៈសំខាន់ណាស់ ជាឱកាសដ៏ល្អក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា មកឱ្យក្រុមប្រឹក្សា និងគណៈអភិបាល ធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


