សេដ្ឋកិច្ច
ស្រ្ដីខ្មែរមួយក្រុម មានសមត្ថភាពច្នៃស្រទបចេក ចេញជាកាបូប និងសម្ភារៈប្រើប្រាស់
ស្រ្ដីមេផ្ទះមួយក្រុម ស្ថិតនៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានសមត្ថភាពច្នៃស្រទបចេក ដែលមានជុំវិញផ្ទះ ផលិតចេញជាកាបូប និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនមុខទៀត។

លោកស្រី ឆាត សុឃឿប អាយុ៣៧ឆ្នាំ ជាម្ចាស់សិប្បកម្មអនុសារតម្បាញចេកខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មតម្បាញរបស់លោកស្រី បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០២១ មកម្ល៉េះ។
អ្វីដែលធ្វើ លោកស្រី មានគំនិតយកស្រទបចេកមកកែច្នៃចេញជាផលិតផលកាបូប និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត មានដូចជា៖ មួក កន្រ្តក់ និងខ្សែសម្រាប់យួរកែវកាហ្វេ ដែលសុទ្ធសឹងផលិតចេញពីស្រទបចេកនេះ ដោយសារតែដំបូងឡើយ ក្រុមគ្រួសាររបស់លោកស្រី បានសាកល្បងកែច្នៃស្រទបចេកដែលនៅតាមចម្ការក្រោយផ្ទះ ចេញជាកាបូបដាក់លក់តាមអនឡាញ ហើយទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ទើបលោកស្រី បានបង្កើតសិប្បកម្មលក្ខណៈគ្រួសារនេះឡើងមក។

ជាគ្រូបង្រៀនកម្រិកវិទ្យាល័យ ផ្នែកអក្សរសាស្រ្ដខ្មែរ នាខេត្តបាត់ដំបង លោកស្រី ឆាត សុឃឿប ឆ្លៀតពេលពីការងារបង្រៀនសិស្ស មកជួយស្រ្ដីក្នុងសហគមន៍ប្រមាណជាង ១០នាក់ ឱ្យចេះជំនាញកែច្នៃផលិតកាបូប មួក និងកន្រ្ដក់យួរដៃ ដើម្បីឱ្យស្រ្ដីទាំងអស់នោះ អាចស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោយពុំចាំបាច់ទៅធ្វើការឆ្ងាយពីផ្ទះរបស់ពួកគាត់។

លោកស្រី ឆាត សុឃឿប បានបន្ថែមទៀតថា សម្រាប់សិប្បកម្មផលិតកាបូបពីស្រទបចេក នាពេលបច្ចុប្បន្នកំពុងមានទីផ្សារខ្លាំងគួរសម ពីសំណាក់ប្រជាជាជនខ្មែរនៅក្នុងប្រទេស ពិសេសរាជធានីភ្នំពេញ សៀមរាប និងបណ្ដាខេត្តមួយចំនួនទៀត តែងតែបានជួយទិញតាមរយៈផេកហ្វេសប៊ុករបស់សិប្បកម្មផ្ទាល់។

លោកស្រី ឆាត សុឃឿប បានប្រាប់ឱ្យដឹងទៀតថា ក្រៅពីអតិថិជនក្នុងស្រុកដែលជួយទិញផលិតផលរបស់សិប្បកម្មលោកស្រី ក្នុងនោះក៏មានភ្ញៀវទេសចរបរទេស ដែលមកទស្សនាខេត្តសៀមរាប បានជួយទិញ និងជួយគាំទ្រស្នាដៃរបស់សិប្បកម្មតម្បាញរបស់លោកស្រី យ៉ាងច្រើនផងដែរ។

លោកស្រី ឆាត សុឃឿប បានបញ្ចាក់ទៀតថា សម្រាប់តម្លៃរបស់កាបូបមួយ មានតម្លចាប់ពី ២ម៉ឺនរៀល តែប្រសិនបើមានការកម្ម៉ងពីអតិថិជនដែលចង់រចនាម៉ូដ និងទំហំបន្ថែម អាចមានតម្លៃទៅដល់ ១៥ដុល្លារ ទៅ២០ដុល្លារ សម្រាប់កាបូបមួយផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


