សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆេះលំនៅឋាន ១ ខ្នង និងទ្រព្យសម្បត្តិ ខ្ទេចគ្មានសល់
លំនៅឋាន ១ ខ្នង និងទ្រព្យសម្បត្តិ បើគិតជាទឹកប្រាក់ប្រមាណជិត ៣០ លានរៀល ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដែលករណីនេះទាំងម្ចាស់ផ្ទះ ទាំងសមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា អាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីទើបធ្វើឲ្យបញ្ហានេះកើតឡើង។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ១ និង ២០ នាទីរសៀល ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ នៅត្រង់ចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ករណីអគ្គិភ័យនេះបណ្ដាលឲ្យឆេះផ្ទះ ១ ខ្នង ទំហំ ៥ ម x៦ ម របស់ម្ចាស់ផ្ទះឈ្មោះ នេត នូ ភេទប្រុស អាយុ ៧៣ ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ឺម ហ៊ីង អាយុ ៧៤ ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ភ្លាមៗ នោះដែរ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចក៏បានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍ ប៉ុន្តែពេលទៅដល់លំនៅឋាននោះបានឆេះខ្ទេចខ្ទីអស់ទៅហើយ។

ដោយឡែកសម្ភារៈខូចខាតរួមមាន ៖ ឆេះផ្ទះ ១ ខ្នង , ឆេះគ្រែ ១ , ឆេះធុងបាស ១ គ្រឿង តម្លៃ ១ ៥០០ បាត , សម្ភារៈផ្ទះបាយ , ឆេះកង់ ១ , ទូរស័ព្ទ ២ គ្រឿង , ឆេះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២ សន្លឹក , សំបុត្រកំណើត , សំបុត្រអាពាហ៍ពិពាហ៍ , ចុងសន្លឹកទទួលប្លង់ដី ៥ សន្លឹក , កាតគ្រីម៉ូតូ ១ , ឆេះម៉ាស៊ីនបាញ់ថ្នាំ ១ , ឆេះពូជស្រូវ ២ តោន , អង្ករ ៥០ គីឡូក្រាម , ឈើ ១០ សន្លឹក , ឆេះក្រវិលមាស ១ ជី និង ឆេះលុយខ្មែរ ១ ៩០០ ០០០ រៀល។ គិតជាទឹកប្រាក់សរុបអស់ប្រហែលជិត ៣០ ០០០ ០០០ រៀល។ ក្រោយពីការស្រាវជ្រាវរួចមក សមត្ថកិច្ចបានបញ្ជាក់អំពីមូលហេតុ គឺ ទុស្សេខ្សែភ្លើង៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


