សេដ្ឋកិច្ច
អ្នកជំនាញឱ្យប្រុងប្រយ័ត្នលើការជួញដូរមាស ខណៈមាសបន្តឡើងថ្លៃ
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យអ្នកទិញ-លក់មាស បង្កើនការប្រុងប្រយ័ត្នទៅលើការជួញដូរ ដោយសារតែតម្លៃហាងឆេងមាសបានកើនឡើងខ្ពស់ដែលអាចបង្ករជាហានិភ័យឬខាតបង់ដោយសារតែការឡើងចុះលឿនពេក។

លោក ឡុង សំណាង លើកឡើងថា៖ «អ្នកទិញមាសសុទ្ធ ឬអ្នកទិញមាសបែបគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុនៅលើទីផ្សារអន្តរជាតិ ត្រូវតែបង្កើនការប្រុងប្រយ័ត្នទៅលើការទិញ-លក់ ដោយសារតែតម្លៃហាងឆេងមាសឥឡូវវាខ្ពស់ ហើយបើយើងនិយាយពីខ្ពស់យើងចង់តែលក់ទេ យើងត្រូវតែច្បាស់លាស់ពាក់ព័ន្ធនឹងការទិញ-លក់ ព្រោះមានអតិថិជនខ្លះ គាត់បញ្ជាលក់ដែរ អញ្ចឹងត្រូវតែកំណត់ហានិភ័យរបស់ខ្លួន គឺកំណត់ប្រាក់ខាត និងប្រាក់ចំណេញទុកជាមុន ថាតើពេលដែលមាសឡើងឱ្យចំណេញប៉ុន្មាន នឹងលក់ចេញ ហើយមាសអាចធ្វើឱ្យគាត់នៅទ្រឹង ខាតប៉ុន្មាននឹងកាត់ចេញពីទីផ្សារ»។
លោក ឡុង សំណាង បានបញ្ជាក់ថា អ្នកដែលទិញមាសសុទ្ធ គឺដើមទុនដែលគាត់យកទៅទិញមាស ត្រូវច្បាស់លាស់ថាវាជាដើមទុនមួយសម្រាប់វិនិយោគរយៈពេលវែង ឬទិញលក់ក្នុងពេលចំណេញណាមួយ ដែលត្រូវកំណត់យកប្រាក់ចំណេញឱ្យបានហើយកាត់ត្រឹមណា។

ម្ចាស់ហាងមាសពេជ្រទីមង្គល បានប្រាប់កម្ពុជាថ្មីថា តម្លៃមាសកើនឡើងខ្ពស់ ប៉ុន្តែសកម្មភាពទិញលក់ហាក់ស្ងប់ស្ងាត់ ដោយសារការព្រួយបារម្ភរបស់អតិថិជន។ ហាងមាសពេជ្រទីមង្គលលក់មាសចេញក្នុងតម្លៃ ៣០២ ដុល្លារ ក្នុងមួយជីនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ នេះ។
តម្លៃហាងឆេងមាសនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ ជួញដូរនៅក្នុងតម្លៃ ២៥២៣ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ស្មើនឹង ៣០៣៩ ដុល្លារ ក្នុងមួយតម្លឹងនៅទីផ្សារក្នុងស្រុក។

លោក ឡុង សំណាង បានបញ្ជាក់ថា បើវិភាគតាមបែបច្ចេកទេសទៅលើហាងឆេងមាសរយៈពេល១ ថ្ងៃ ហាងឆេងមាសនៅតែមានទំនោរកើនឡើងដដែល ខណៈតម្លៃបច្ចុប្បន្នក៏ជាតម្លៃដែលខ្ពស់ទៅហើយ។
បើតាមលោក ឡុង សំណាង កត្តាចម្បងដែលធ្វើឱ្យតម្លៃមាសឡើងគឺដោយសារតែអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ ដែលនាំឱ្យលុយដុល្លារអាមេរិកចុះខ្សោយ រុញច្រានឱ្យតម្លៃហាងឆេងមាសបន្តកើនឡើង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


