សេដ្ឋកិច្ច
ដឹងមូលហេតុ ស្រូវប្រភេទ “អូអឹម” និងប្រភេទ “ណាំប៊ុង” ធ្លាក់តម្លៃ
ទិន្នផលស្រូវពីរប្រភេទគឺ “អូអឹម” និង ប្រភេទ “ណាំប៊ុង” ត្រូវបានឈ្មួញទម្លាក់តម្លៃជាបន្តបន្ទាប់ ធ្វើឱ្យកសិករនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ព្រួយបារម្ភថា តម្លៃស្រូវ ២ ប្រភេទនេះ នឹងធ្លាក់ចុះតម្លៃជាបន្តទៀត បើគ្មានការជួយទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធទៅលើក្រុមឈ្មួញ។

ប្រជាកសិករ បានឱ្យដឹងថា ដំបូងស្រូវប្រភេទខាងលើ មានតម្លៃជាង ១ ០០០ រៀលក្នុង ១ គីឡូក្រាម ធ្វើឱ្យកសិករខ្លះប្រញ៉ាប់ប្រមូលផល ហើយកសិករខ្លះក៏មិនទាន់ប្រមូល ទុកមួយរយៈទៀតក្រែងតម្លៃបានកើនឡើង។ តែបើគិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ តម្លៃក៏បានធ្លាក់នៅត្រឹម ១ លានរៀលក្នុង ១ តោន ឬក្រោមនេះទៀតផង។

ប្រជាកសិករបញ្ជាក់ថា ប្រជាកសិករនៅតំបន់ខាងលើ ទើបតែប្រមូលផលបាន ៥០ ភាគរយប៉ុណ្ណោះ នៅ ៥០ ភាគរយទៀតមិនទាន់ប្រមូល គឺទុកមួយរយៈសិនក្រែងហាងឆេងឡើងវិញ ប៉ុន្តែគិតមកដល់ពេលនេះ ហាងឆេងហាក់មិនបានតាមការរំពឹងទុក និងកាន់តែបន្តធ្លាក់ចុះជាបន្តបន្ទាប់បន្ថែមទៀត ធ្វើឱ្យពួកគាត់កាន់តែបារម្ភ បន្ទាប់ពីចំណាយថវិកាច្រើន។

ចំណែកកសិករនៅស្រុកមោងឫស្សីមួយចំនួន បានឱ្យដឹងថា ស្រូវពួកគាត់ត្រូវក្រុមឈ្មួញទិញត្រឹមតម្លៃ ៩៥០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម ហើយពួកគាត់ក៏បង្ខំចិត្តលក់ បើសិនជាទុកមិនលក់ ស្រូវអាចនឹងចុះតម្លៃបន្ថែមទៀត ដែលនឹងកាន់តែខាតបង់ធំ។

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ ថ្ងៃទី០៧ ខែកញ្ញានេះថា ស្រូវ ២ ប្រភេទខាងលើនេះ ជាប្រភេទស្រូវពូជពីប្រទេសវៀតណាម ដែលបានផ្តល់ឱ្យកសិករខ្មែរដាំ ដើម្បីតម្រូវការទីផ្សារនៅវៀតណាម ខណៈផ្ទៃដីដាំដុះនៅកម្ពជាទូលំទូលាយជាង។ ដូចនេះឈ្មួញវៀតណាមជាអ្នកទទួលទិញទិន្នផលស្រូវទាំង ២ ប្រភេទនេះ ដើម្បីបង្គ្រប់កង្វះខាតលើទីផ្សាររបស់ពួកគេ ដែលមិនអាចបង្គ្រប់ការដាំដុះក្នុងប្រទេសគេគ្រប់គ្រាន់ ប៉ុន្តែបើគេទិញក្នុងតម្លៃដែលគេដាក់ឱ្យជាង ១ ០០០ រៀលក្នុង ១ គីឡូក្រាម បានគ្រប់តាមតម្រូវការហើយនោះ គេនឹងទម្លាក់តម្លៃវិញ។
លោក ហេង សិទ្ធ បញ្ជាក់ថា ស្រូវ ២ ប្រភេទខាងលើ បើសម្រាប់ឈ្មួញខ្មែរ គឺមិនទិញចូលនោះទេ ព្រោះតែមិនពេញនិយមបរិភោគក្នុងប្រទេស ហើយក៏មិនមែនជាប្រភេទស្រូវរបស់ខ្មែរដែរ។ តែបើស្រូវពូជក្នុងស្រុក បើទោះធ្លាក់តម្លៃក៏ធ្លាក់ក្នុងកម្រិតទាបដែរ។

នាពេលកន្លងទៅថ្មីៗនេះ លោក អ៉ិន សុវណ្ណមុនី អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានផ្តល់ជាមតិថា កសិករគួរដាំដំណាំស្រូវណាដែលមានតម្រូវការទីផ្សារដូចជា ផ្ការំដួល ផ្ការំដេង ផ្ការាំងជ័យ សែនក្រអូបជាដើម ទើបរក្សាទីផ្សារបានល្អទាំងក្រៅ និងក្នុងស្រុក។ លោកបន្ថែមថា កសិករដែលដាំដុះស្រូវ ក៏ត្រូវតែអនុវត្តតាមការណែនាំពីមន្ត្រីជំនាញផងដែរ បើចង់ឱ្យទិន្នផល មានគុណភាពល្អ គឺមុនដាំ ត្រូវមើលប្រភពដីជាមុន ព្រោះកសិករខ្លះនៅមានកម្រិតនៅឡើយ រួមផ្សំបច្ចេកទេសផង។ លោកពន្យល់ថា ទិន្នផលស្រូវចុះថយគុណភាព ដោយសារតែកសិករមើលប្រភពដីមិនត្រូវ ដូចជាប្រភពដីនោះត្រូវដាំ “ស្រូវផ្ការំដួល” ស្រាប់តែកសិករទៅដាំ “ស្រូវសែនជ័យក្រអូប” វិញ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


