Connect with us

សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតេជោ ហោះហើរសាកល្បង ធ្វើតេស្តបច្ចេកទេសឧបករណ៍

បានផុស

នៅ

លោក ​ស៊ីន ចាន់សេរីវុត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ អាកាស​ចរស៊ី​វិល​​​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ការហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការធ្វើតេស្តសាក​ល្បង​​ឧប​​ករណ៍ បច្ចេកទេស ដែលបានដំឡើង ធានាការប្រាស្រ័យទាក់ទង និងការវាស់វែង សម្រាប់​​ចុះចត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ស៊ីន ចាន់សេរីវុត្ថា បញ្ជាក់ថា៖«ជាការហោះហើរតេស្តសាកល្បងឧបករណ៍ នេះជាយន្ត​ហោះ​ពិសេសមានឧបករណ៍វាស់វែងលើយន្តហោះតូចហ្នឹង ធ្វើការតេស្តឧបករណ៍ដែលយើង​បាន​​ដំឡើងហើយ គឺធានាថា ការប្រាស្រ័យទាក់ទង និងការវាស់វែង ទំនាក់ទំនងផ្សេងៗ​សម្រាប់​ការចុះចត សម្រាប់ទំនាក់ទំនងរវាងយន្តហោះ និងយន្តហោះ»។

ការហោះហើរធ្វើតេស្តសាកល្បង នឹងត្រូវធ្វើឡើងចំនួន ២ ដង ហោះហើរលើកទី១ មានរយៈ​ពេល៥ថ្ងៃពីថ្ងៃទី០៨ កញ្ញា ដល់ថ្ងៃទី១២ កញ្ញា ២០២៤។ ហោះហើរលើកទី២ មានរយៈ​ពេល​៦​ថ្ងៃ ពីថ្ងៃទី២៣ កញ្ញា ដល់ថ្ងៃទី២៨ កញ្ញា ២០២៤។

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ ២០២៤ គម្រោងសាងសង់​អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេច​​បានប្រមាណ ៨៤% ដោយចំណាយទឹកប្រាក់ ១,២២ ពាន់លានដុល្លារ ដោយគ្រោង​បញ្ចប់​ការសាងសង់នៅដំណាច់ឆ្នាំ ២០២៤ ហើយដាក់ឱ្យដំណើរការហោះហើរ​ផ្លូវការនៅ​ចុង​ឆមាសទី១ ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម