សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ជាង $៥,២៣ ពាន់លាន
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ កម្ពុជាការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៥,២៣ ពាន់លានដុល្លារ កើនឡើង ២១,៦ ភាគរយ។ នេះបើយោងតាម របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។

តារាងទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ ២,៤៦ ពាន់លានដុល្លារ កើន ៣៣ ភាគរយ។ ចំណែកទំនិញវៀតណាមនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ២,៧៦ ពាន់លានដុល្លារ កើន ១៣ ភាគរយ។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ស្ថានភាពវិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ និងប្រទាក់ក្រឡាស៊ីជម្រៅ។

មន្ត្រីដដែលរូបនេះបញ្ជាក់ថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួនទៀតផងដែរ លើសពីការផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីថា សេដ្ឋកិច្ចវៀតណាមមានការរីកច្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគន៍អឺរ៉ុបកាលពីពេលថ្មីៗនេះ និងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសជាច្រើន នៅចំពេលដែលអាមេរិក និងអឺរ៉ុបមានវិធានការរឹតបន្តឹងផ្នែក សេដ្ឋកិច្ចប្រឆាំងចិនដែលផ្ដល់ផលចំណេញទៅវៀតណាម។

លោកបញ្ជាក់ថា ពាណិជ្ជកម្មសេរីអាស៊ាន និង RCEP ក៏បានជំរុញពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមផងដែរ នេះមានន័យថា ប្រាក់ចំណូលកើនឡើង និងកម្រិតនៃការប្រើប្រាស់ក្នុងស្រុកក៏កើន រួមជាមួយនឹងតម្រូវការច្រើនជាងមុនសម្រាប់ការនាំចេញរបស់វៀតណាម ដែល ធ្វើឱ្យការនាំចេញរបស់កម្ពុជាទៅវៀតណាមកើនឡើងដើម្បីបំពេញតម្រូវការទាំងនោះ។
ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាម នាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


