សេដ្ឋកិច្ច
កម្ពុជា-វៀតណាម ប្ដេជ្ញាខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-វៀតណាមបានប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារ នៅពេលឆាប់ៗខាងមុខនេះ ឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ការប្ដេជ្ញាបែបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ជាមួយលោក តួ ឡឹម អគ្គលេខាធិការបក្សកុម្មនីស្តវៀតណាម កាលពីថ្ងៃសុក្រ ទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៦។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកបញ្ជាក់ថា ភាគីទាំងពីរប្ដេជ្ញាបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នបក្ស សភា ក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។
ភាគីទាំងពីរក៏នឹងបន្តបង្កើនការផ្សារភ្ជាប់ខឿនសេដ្ឋកិច្ច នៃប្រទេសទាំងពីរជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទូរគមនាគមន៍ ថាមពលអគ្គិសនី បរិវត្តកម្មឌីជីថល និងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មកែច្នៃ និងកសិកម្ម ដើម្បីទាញយកប្រៀបខ្លាំង និងបំពេញឱ្យគ្នាទៅវិញទៅមក។

សេចក្ដីប្រកាសព័ត៌មាន លើកឡើងថា ភាគីទាំងពីរក៏នឹងបង្កើនសកម្មភាពជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារ នៅពេលឆាប់ៗ ព្រមទាំងបន្តជំរុញនូវការផ្សារភ្ជាប់ការអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជាស្ពានតភ្ជាប់រវាងយុវជននៃប្រទេសទាំងពីរ តាមទស្សនវិស័យយូរអង្វែង។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ ៧,៧ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំ ៧,៨។
កម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៧២ ពាន់លានដុល្លារ កើនឡើង ០,៨២% ចំណែកឯវៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


