ព័ត៌មានអន្ដរជាតិ
ផ្លូវរថភ្លើងចិន-ឡាវ ដឹកជញ្ជូនទំនិញជាង ១០ លានតោន រាប់តាំងពីចាប់ផ្ដើមបើក
ផ្លូវរថភ្លើងចិន-ឡាវ បានដឹកជញ្ជូនទំនិញនាំចូល និងនាំចេញបានជាង ១០ លាន តោន រាប់ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួ កាលពីថ្ងៃអង្គារ។

ទិន្នន័យគយ បានបង្ហាញថា ទំនិញទាំងនោះមានតម្លៃប្រហែល ៤០,៧៧ ប៊ីលានយន់ (ប្រហែល ៥,៧៤ ប៊ីលានដុល្លារ) ដោយគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ។
ទំនិញដឹកជញ្ជូនតាមផ្លូវរថភ្លើងដដែល បានកើនឡើងពី ៥០០ ប្រភេទ កាលពីពេលដំបូង ដល់ជាង ៣ ០០០ មុខ នាពេលបច្ចុប្បន្ន ដោយសារតែវិធានការជាបន្តបន្ទាប់ដែលអនុវត្តដោយគយប្រចាំទីក្រុង Kunming ខេត្ត យូណាន់ របស់ចិន។

ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០២៤ ផ្លូវរថភ្លើងចិន-ឡាវ បានដឹកទំនិញនាំចូល និងនាំចេញ ជាង ៣,៥៨ លានតោន ដោយកើនឡើង ២២,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ផ្លូវរថភ្លើងដដែលគឺផ្នែកនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្រោមសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវរវាងចិន និងឡាវ ដោយវាមានប្រវែង ១ ០៣៥ គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Kunming នៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


