ព័ត៌មានអន្ដរជាតិ
អត្រាអត់ការងារធ្វើរបស់យុវជនចិន កើនឡើងដល់កម្រិតខ្ពស់ថ្មី
អត្រាអត់ការងារធ្វើរបស់យុវជនក្នុងប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មី រាប់តាំងពីចិនផ្លាស់ប្ដូរវិធីកំណត់ភាពអត់ការងារធ្វើឆ្នាំមុន ចំពេលដែលសេដ្ឋកិច្ចចិនបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរ ដោយផលិតកម្មធ្លាក់ចុះ និងតម្រូវការខ្សោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា អត្រាអត់ការងារធ្វើសម្រាប់ក្រុមប្រជាជនអាយុ ១៦-២៤ ឆ្នាំ ដោយមិនរាប់បញ្ជូលសិស្ស បានកើនឡើងដល់ ១៨,៨ ភាគរយ នៅខែសីហា ពោលគឺកើនឡើងពី ១៧,១ ភាគរយ ក្នុងខែកក្កដា។
ទន្ទឹមនឹងនេះ អត្រាគ្មានការងារធ្វើសម្រាប់ក្រុមប្រជាជនអាយុ ២៥-២៩ ឆ្នាំ ដោយមិនរាប់បញ្ចូលនិស្សិតមហាវិទ្យាល័យក៏បានកើនឡើងផងដែរ ដល់ ៦,៩ ភាគរយ ក្នុងខែសីហា ៦,៥ ភាគរយ ក្នុងខែកក្កដា។

កាលពីខែធ្នូ ឆ្នាំមុន រដ្ឋាភិបាលចិនបានណែនាំវិធីសាស្រ្តកែប្រែសម្រាប់ការកំណត់ភាពគ្មានការងារធ្វើ ក្រោយផ្អាកការចេញផ្សាយទិន្នន័យភាពអត់ការងារធ្វើរបស់យុវជនកាលពីខែកក្កដា ឆ្នាំមុន។ ក្នុងវិធីសាស្រ្តកំណត់លើកមុន អត្រាអត់ការងារធ្វើសម្រាប់ក្រុមប្រជាជនអាយុ ១៦-២៤ ឆ្នាំ ដែលរាប់បញ្ចូលទាំងសិស្សានុសិស្ស បានឡើងដល់កម្រិតកំពូល ២១,៣ ភាគរយ ក្នុងខែមិថុនា ឆ្នាំមុន។
កំណើននៃអត្រាអត់ការងារធ្វើរបស់យុវជនចិនប្រចាំខែសីហា ត្រូវបានចេញផ្សាយឡើង ខណៈនៅឆ្នាំ ២០២៤ នេះនិស្សិតចិនប្រមាណ ១១,៧៩ លាននាក់ រំពឹងថានឹងបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ដែលវាជាចំនួនខ្ពស់បំផុត ដោយនឹងបង្កើនសម្ពាធលើការប្រកួតប្រជែងទីផ្សារការងារក្នុងស្រុក។
បើតាម South China Morning Post ការស្វែងរកការងារសម្រាប់យុវជនក្នុងប្រទេសចិន បានក្លាយជាបញ្ហាអទិភាពមួយសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង ដោយសារតែហានិភ័យនៃប្រាក់ចំណូលទាបរបស់ប្រជាជន បានដាក់សម្ពាធលើតម្រូវការ និងការចំណាយរបស់អ្នកប្រើប្រាស់ ដែលធ្វើឱ្យសេដ្ឋកិច្ចបន្តដើរអូសចូល។ ដោយសារតែការពិបាករកការងារធ្វើ និស្សិតបញ្ចប់ការសិក្សា បានសម្រេចចិត្តបន្តការសិក្សារបស់ខ្លួនទៅកម្រិតខ្ពស់បន្តទៀត៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


