ព័ត៌មានអន្ដរជាតិ
មន្ត្រីឥណ្ឌូណេស៊ី៖ ឧស្សាហកម្មស្បែកជើង អាចរួមចំណែកជំរុញសេដ្ឋកិច្ចរបស់ប្រទេស
មន្រ្តីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ឧស្សាហកម្មស្បែកជើងរបស់ឥណ្ឌូណេស៊ី មានសក្តានុពលក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសទៅកាន់កម្រិតពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara កាលពីថ្ងៃចន្ទ។

អគ្គលេខាធិការនៃអគ្គនាយកដ្ឋានឧស្សាហកម្មធុនតូច និងមធ្យម ចំណុះឱ្យក្រសួងឧស្សាហកម្ម លោក Riefky Yuswandi បានថ្លែងថា៖ «គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២៤ ដំណើរការរបស់ឧស្សាហកម្មស្បែកជើងជាតិ បានកើនឡើង ៣,៩២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
ក្នុងអំឡុងការប្រកួតប្រជែងច្នៃប្រឌិតស្បែកជើងឥណ្ឌូណេស៊ី (IFCC) នៅទីក្រុង Surabaya កាលពីថ្ងៃអាទិត្យ លោក Yuswandi បានលើកឡើងពីទិន្នន័យអំពីឧស្សាហកម្មស្បែកជើងពិភពលោកប្រចាំឆ្នាំ ២០២៣ ដោយលោកគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសផលិតស្បែកជើងកំពូលៗទាំង ៥ នៅទូទាំងពិភពលោក ដោយផលិតបានស្បែកជើងប្រមាណ ៨០៧ លានគូ កាលពីឆ្នាំមុន។

លោក Yuswandi បានកត់សម្គាល់ថា ក្នុងចំណោមផលិតកម្មសរុប ស្បែកជើងប្រហែល ៤៤៥ លានគូ ឬប្រហែល ៥៥ ភាគរយ ត្រូវបាននាំចេញ ដែលការណ៍នេះបង្ហាញពីផលិតភាព និងសមត្ថភាពដ៏ខ្លាំងបស់ប្រទេសឥណ្ឌូណេស៊ី។
លោកបានព្យាករថា ការនាំចេញស្បែកជើងរបស់ប្រទេសនៅឆ្នាំនេះ អាចលើសពី ៦,៤ ប៊ីលានដុល្លារ ដែលឥណ្ឌូណេស៊ីរកបានក្នុងឆ្នាំ ២០២៣។ គិតត្រឹមតែពីខែមករា ដល់ខែមិថុនា ការនាំចេញស្បែកជើងបានឈានដល់តម្លៃប្រមាណ ៣,៧ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


