សេដ្ឋកិច្ច
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៣ លាននាក់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤
នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជាង ៥,៣៧ លាននាក់ (៥ ៣៧៤ ៧៣៨) កើនឡើង ២២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) ប្រាប់កម្ពុជាថ្មីថា ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយខណៈតួលេខដែលកើនឡើងភាគច្រើន គឺការឆ្លងកាត់ព្រំដែននៅប្រទេសថៃ និងវៀតណាម ដែលទេសចរចូលមកលេងរយៈពេលខ្លីហើយត្រឡប់ទៅវិញ។
លោក ធួន ស៊ីណានបានផ្ដល់យោបល់ឱ្យរដ្ឋាភិបាល និងវិស័យឯកជនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈពិភពលោកកាន់តែរួមតូចនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែង។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរជាង ៥,៣៧ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ៧២៥ ៥០៣ នាក់ កើន ១៤,៨% វៀតណាមចំនួន ១ ០៨៦ ៨៣៩ នាក់ កើន ៣១,៦% ចិន ៦៩១ ៧៣៦ កើន ៥២,៥% ឡាវ ២៨២ ៣៧៧ នាក់ ធ្លាក់ចុះ ៣,៨% និងអាមេរិកជាង ១៦ ម៉ឺននាក់ កើនឡើង ១៧%។
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯថវិកាប្រមាណ ៣,០៨ ពាន់លានដុល្លារ កើន ៨៧,៥ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


