សេដ្ឋកិច្ច
តម្លៃហាងឆេងមាសបានធ្លាក់ចុះ នៅចំពេលដែលសេដ្ឋកិច្ចអាមេរិកមានកំណើនល្អ
តម្លៃមាសបានធ្លាក់ចុះចាប់តាំងពីថ្ងៃពុធ បន្ទាប់ពីធនាគារកណ្ដាលសហរដ្ឋអាមេរិក បានកាត់បន្ថយអត្រាការប្រាក់ជាថ្មីប្រមាណ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ ដែលធ្វើឱ្យអត្រាគោលធ្លាក់មកត្រឹមចន្លោះ ៤,២៥-៤,៥០ ភាគរយ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងថា តម្លៃមាសបានធ្លាក់ចុះរហូតដល់ ៦៦ ដុល្លារ ក្នុងមួយអោន ចាប់តាំងពីយប់ថ្ងៃទី ១៨ ពាក់ព័ន្ធនឹងការកាត់បន្ថយការប្រាក់អាមេរិក។
លោក ឡុង សំណាងយល់ឃើញថា៖ «ចាប់តាំងពីដើមឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចអាមេរិកបានងើបឡើងវិញ ក្នុងនោះអតិផរណា ២ ភាគរយ ទៅតាមគោលដៅរបស់ធនាគារកណ្ដាល និងកំណើនការងារកើនឡើង ចំណុចមួយចំនួនមានភាពល្អប្រសើរ ដូច្នេះការកាត់បន្ថយអត្រាការប្រាក់អាចទាញឱ្យវិនិយោគិនធំៗនៅក្រៅស្រុក បង្កើនការវិនិយោគនៅអាមេរិកវិញ»។

លោក ដូណាល់ ត្រាំ បានលើកឡើងថាក្នុងដំណែងរបស់លោក នឹងដាក់ពន្ធទៅលើវិនិយោគិន និងក្រុមហ៊ុនអាមេរិមួយចំនួន ដែលនៅក្រៅប្រទេស ត្រង់ចំណុចនេះ លោក ឡុង សំណាង អះអាងថា ការនេះនឹងទាញឱ្យវិនិយោគិនជនជាតិអាមេរិកវិលចូលស្រុកវិញ ចៀសវាងសម្ពាធដាក់ពន្ធរបស់លោកដូណាល់ ត្រាំ។
ហាងឆេងមាសកំពុងជួញដូរក្នុងតម្លៃ ២ ៦៩៦ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ១២៧ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
បើតាមអាជីវករលក់មាសនៅផ្សារធំថ្មី អ្នកស្រី ជុត គីមសែ ប្រាប់ថា សកម្មភាពអតិថិជនទិញ-លក់មាស មានភាពស្ងប់ស្ងាត់មួយរយៈកាលកន្លងមកនេះ ដោយសារតម្លៃហាងឆេងមាសមានការប្រែប្រួលឡើងចុះខ្លាំង ធ្វើឱ្យអតិថិជនព្រួយបារម្ភបាត់ទំនុកចិត្ត។
នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ តម្លៃហាងឆេងមាសកំពុងជួញដូរក្នុងតម្លៃ ២ ៦៩៦ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ១២៧ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញនៅថ្ងៃទី ២០ ខែធ្នូនេះ ក្នុងតម្លៃ ៣១៦ ដុល្លារក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


