ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង៤២៦លានដុល្លារពីការនាំចេញកង់ក្នុងឆ្នាំ២០២៤
ការនាំចេញកង់ និងកង់អគ្គិសនីរបស់កម្ពុជាទៅកាន់ទីផ្សារបរទេសកាលពីឆ្នាំ២០២៤ សម្រេចបានទឹកប្រាក់ ៤២៦,៨៩លានដុល្លារ ថយចុះជិត ១៣ ភាគរយ ពីជាង ៤៨៩លានដុល្លារកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ផលិតផលកង់របស់កម្ពុជាគឺជាផលិតផលដ៏មានសក្តានុពលមួយ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។ ប៉ុន្តែលោកបានថ្លែងថា ការនាំចេញកង់នេះបានធ្លាក់ចុះអោយសារកត្តាខាងក្រៅចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ។
លោកបានថ្លែងថា៖«ដោយសារការផលិតកង់នៅស្រុកយើងគឺយើងផលិតកង់ដែលមានគុណភាពនិងមានតម្លៃថ្លៃគួរសម។ ដូច្នេះនេះពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់ វាពិតណាស់នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញកង់របស់យើងផងដែរ»។
ទីផ្សារសំខាន់ៗសម្រាប់ផលិតផលកង់របស់កម្ពុជា គឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន បែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវេនី និងកាណាដា។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៥បានដំឡើងកង់សម្រាប់ការនាំចេញ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនEvergrand Bicycle (Cambodia) ក្រុមហ៊ុន Speedtech Industrial Co Ltd ក្រុមហ៊ុន Smart Tech (Cambodia) Co Ltd ក្រុមហ៊ុន A and J (Cambodia) Co Ltd និង ក្រុមហ៊ុន XDS Bicycle (Cambodia) Co Ltd។
ក្រុមហ៊ុន Lingrich Bicycle (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តលើគម្រោងបង្កើតរោងចក្រផលិតកង់ កង់អគ្គិសនី និងគ្រឿងបន្លាស់កង់ ជាមួយទុនវិនិយោគ៧.២ លានដុល្លារអាមេរិក ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


