ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ
វៀតណាមបានកត់ត្រាពីកំណើនលំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីប្រទេស (FDI) ក្នុងរយៈពេលពេញមួយខែមករា ដែលនេះបង្កើតមានការព្យាករពីរលក FDI សម្រាប់ប្រទេសក្នុងឆ្នាំ ២០២៥ ទាំងមូល។ នេះបើតាមការចុះផ្សាយរបស់កាសែត VietnamPlus នាថ្ងៃអង្គារនេះ។

យោងតាមទិន្នន័យថ្មីៗដែលចេញផ្សាយដោយទីភ្នាក់ងារវិនិយោគបរទេស (FIA) ក្រោមក្រសួងផែនការ និងការវិនិយោគ ការវិនិយោគបរទេសជាង ៤,៣៣ ប៊ីលានដុល្លារ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមក្នុងខែមករា កើនឡើង ៤៨,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះជាចំនួនដ៏ធំសម្រាប់ចំនួនសរុបប្រចាំខែ ខណៈការវិនិយោគបរទេសជាធម្មតា មានជាមធ្យមប្រហែល ២-៤ប៊ីលានដុល្លារ/ខែ និងគ្មានគម្រោងរាប់ពាន់លានដុល្លារ។

ក្នុងឆ្នាំ ២០២៤ វៀតណាមបានទាក់ទាញការវិនិយោគបរទេសចំនួន ៣៨,២៣ ប៊ីលានដុល្លារ ប៉ុន្តែវានៅតែខកគោលដៅ ៣៩-៤០ ប៊ីលានដុល្លារ។ លើសពីនេះទៀត ការចំណាយបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ២៥,៣៥ ប៊ីលានដុល្លារ។ អ្វីដែលសំខាន់នោះគឺថា និន្នាការទូទៅបង្ហាញថា អ្នកវិនិយោគបរទេសបន្តមើលឃើញវៀតណាមជាគោលដៅវិនិយោគសំខាន់។
មុនថ្ងៃបុណ្យចូលឆ្នាំវៀតណាម ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់អឺរ៉ុប មេដឹកនាំមកពីសាជីវកម្មធំៗដូចជា Visa, Amazon Web Services (AWS) និង Trip.com និងជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google, Siemens, Qualcomm និង Ericsson បានចែករំលែកនូវចេតនារបស់ពួកគេក្នុងការវិនិយោគ និងពង្រីកសកម្មភាពក្នុងប្រទេសវៀតណាម ជាពិសេសផ្នែកបច្ចេកវិទ្យា បន្ទះឈីប និង AI ។ ទាំងនេះគឺជាវិស័យសំខាន់ៗដែលវៀតណាមសង្ឃឹមថានឹងពន្លឿនការទាក់ទាញវិនិយោគក្នុងរយៈពេលខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


