ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះតិចតួច ដោយក្ដីបារម្ភសេដ្ឋកិច្ចបន្តជាបន្ទុក
តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះតិចតួចសម្រាប់ថ្ងៃបើកការជួញដូរប្រចាំសប្ដាហ៍នេះ ដោយកង្វល់ពាក់ព័ន្ធនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងការរំពឹងពីកំណើនផលិតកម្មបន្តជាបន្តុកទម្លាក់តម្លៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១៣ សេន ឬ ០,១៩ មកត្រឹម ៦៦,៧៤ ដុល្លារ/អោន សម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ី ត្រឹមរសៀលថ្ងៃចន្ទ។ ចំណែកប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ១២ សេន ឬ ០,១៩ ភាគរយ ដល់ ៦២,៩០ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះជាង ១ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ សម្រាប់ការជួញដូរកាលពីសប្ដាហ៍មុន។ អ្នកជំនាញលើកឡើងថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលបង្កជាកង្វល់ផ្នែកសេដ្ឋកិច្ច កំពុងបន្តគ្របដណ្តប់លើទំនុកចិត្តរបស់វិនិយោគិនសម្រាប់ទីផ្សារប្រេង។
ក្រៅពីនេះ ភាពស្រពិចស្រពិលនៃការចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការរំពឹងទុកអំពីផែនការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ក៏ជាកត្តារួមចំណែកសម្រាប់តម្លៃប្រេងនៅថ្ងៃចន្ទនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


