សេដ្ឋកិច្ច
មន្រ្តីជំនាញចុះវាយតម្លៃចុងក្រោយ ត្រៀមលទ្ធភាពបើកដំណើរការអាកាសយានដ្ឋានតេជោថ្ងៃ ១០ កក្កដា
អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ តម្លៃ ១ ៥០០ លានដុល្លារ សម្រេចការសាងសង់ប្រមាណ ៩៦% ខណៈមន្រ្តីជំនាញបានចុះវាយតម្លៃចុងក្រោយ ត្រៀមលទ្ធភាពបើកដំណើរការអាកាសយានដ្ឋានតេជោថ្ងៃ ១០ កក្កដា ដែលបើកស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីក្នុងតំបន់ និងសកលលោក។

លោក សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលមានប្រសាសន៍ថា បើគ្មានអ្វីប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ប៉ុន្តែលោកបញ្ជាក់ថា អ្វីៗស្ថិតនៅក្នុងការត្រួតពិនិត្យពោលគឺគណៈកម្មការត្រូវដឹកនាំពិនិត្យវាយតម្លៃទៅលើលក្ខខណ្ឌផ្ដល់វិញ្ញាបនបត្រ និងលក្ខខណ្ឌបើកប្រតិបត្តិការថាតើជាគោលការណ៍ថាយកថ្ងៃទី ១០ ខែកក្កដា អាចសម្រេចបានឬយ៉ាងណា។
លោកបានបន្ថែមថា៖« វឌ្ឍនភាពនៃការសាងសង់ស្ទើតែរួចរាល់ ប៉ុន្តែអ្វីដែលយើងនៅបន្តពិនិត្យពាក់ព័ន្ធនឹងដំណើរការលើលក្ខខណ្ឌបច្ចេកទេសនៃការផ្ដល់វិញ្ញាបនបត្រ និងលក្ខខណ្ឌបច្ចេកទេសនៃការបើកប្រតិបត្តិការ»។

លោក សយ សុខាន់ បញ្ជាក់ថា លក្ខខណ្ឌទាំងពីរខាងលើគឺលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផ្ដល់ភារកិច្ចនេះ មកគណៈកម្មការដើម្បីវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសឱ្យបានច្បាស់លាស់ ហើយនឹងឆ្លើយតបនៅពីរសប្ដាហ៍ក្រោយថា ប្រតិបត្តិការជាក់លាក់ពេលណា។
លោកបានថ្លែងបញ្ជាក់ថា៖ «ឥឡូវនេះ យើងនៅតែឈរលើគោលការណ៍ថ្ងៃ ១០ ខែកក្កដា ដែលយើងបានគ្រោងទុក ក៏ប៉ុន្តែយើងប្រជុំមួយព្រឹកនេះ គឺយើងស្ដាប់របាយការណ៍ យើងឃើញថា ថ្ងៃ ១០ មិនទាន់ច្បាស់លាស់ទេ អញ្ចឹងរដ្ឋមន្ត្រីបញ្ជាក់ថា លោក នឹងចុះមកពិនិត្យ ២ សប្ដាហ៍ក្រោយ អញ្ចឹងលោកឱ្យគណៈកម្មការដឹកនាំវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានសម្រេចចុងក្រោយពីកាលបរិច្ឆេទជាក់លាក់»។

នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


