ព័ត៌មានអន្ដរជាតិ
វៀតណាមបង្រ្កាបអ្នករត់ពន្ធថ្នាំគីមីជ្រលក់ទុរេនពីថៃ ខណៈប្រទេសជួបវិបត្តិទុរេន
អាជ្ញាធរខេត្ត Dak Lak នៃប្រទេសវៀតណាម បានកសាងសំណុំរឿងបញ្ជូនទៅតុលាការប្រឆាំងនឹងបុរស ២ នាក់ ដែលរត់ពន្ធថ្នាំគីមីជ្រលក់ទុរេនដើម្បីបន្ទុំ និងការពារកុំឱ្យខូច ចេញពីប្រទេសថៃឆ្លងព្រំដែនចូលវៀតណាម ចំពេលដែលប្រទេសកំពុងប្រឈមមុខនឹងវិបត្តិទុរេនផ្គត់ផ្គង់លើសតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Dan Tri news។

ជនជាប់ចោទម្នាក់ ឈ្មោះ Nguyen Thai Nguyen មកពីខេត្ត Tien Giang និងម្នាក់ទៀតឈ្មោះ Tran Van Ngo មកពីខេត្ត Hà Tĩnh។ តាមការស៊ើបអង្កេតបឋម ក្នុងឆ្នាំ ២០២២ បុរសជាប់ លោក Nguyen បានពិភាក្សាជាមួយ Ngo អំពីការទិញ និងលក់ថ្នាំជ្រលក់ទុរេន (បន្ទុំ និងទុកកុំឱ្យខូច) និងថ្នាំសម្លាប់សត្វល្អិតពីថៃទៅកាន់ប្រទេសវៀតណាម ដើម្បីលក់យកប្រាក់ចំណេញ។
អ្នកទាំង២ ត្រូវបានឃាត់ខ្លួននៅខែកក្កដា ឆ្នាំមុន ពេលកំពុងចែកចាយសារធាតុគីមីខុសច្បាប់ក្នុងខេត្ត Dak Lak។ អាជ្ញាធរបានចុះឆែកឆេរទីតាំងរបស់ពួកគេ ដោយរកឃើញនូវប្រអប់សារធាតុគីមីចំនួន ២៩០ ឡាំង ដែលគ្មានតែម ឬលិខិតបញ្ជាក់ត្រឹមត្រូវ ហើយ ២៥៧ ប្រអប់ក្នុងនោះ ត្រូវបានទិញមកពីថៃ។ តាមកំណត់ត្រាគណនីធនាគាររបស់ជនជាប់ចោទ ការជួញដូរនូវសារធាតុគីមីដដែល មានទំហំសរុបរហូតដល់ទៅ ៩៧ ប៊ីលានដុង ឬជាង ៣,៨៨ លានដុល្លារសហរដ្ឋអាមេរិក។
ការកសាងសំណុំរឿងរបស់អាជ្ញាធរខេត្ត Dak Lak នៅពេលនេះ ធ្វើឡើងចំពេលដែលប្រទេសវៀតណាមប្រឈមមុខនឹងវិបត្តិទុរេន ដែលធ្លាក់ចុះថ្លៃខ្លាំង ខណៈខ្វះឈ្មួញទិញជួញដូរដោយខ្លាចខាតប្រាក់ ដែលបណ្ដាលមកពីការរឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមីរបស់ចិន។

ខណៈរដូវប្រមូលផលធំខិតចូលមកដល់ សារព័ត៌មានវៀតណាមបានរាយការណ៍ថា កសិករនៅតាមបណ្ដាខេត្តនៃតំបន់សណ្តទន្លេមេគង្គ ចាប់ផ្ដើមដាក់លក់ទុរេនតាមផ្លូវក្នុងតម្លៃទាបបំផុតរហូតដល់ ៣០ ០០០ ដុង (១,១៥ ដុល្លារ)/គីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ១០ ឆ្នាំ។
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ការនាំចេញទុរេនរបស់វៀតណាមទៅចិនបានធ្លាក់ចុះជាគំហុកក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៥ នេះ។ យោងតាមរបាយការណ៍របស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ ការនាំចេញទុរេនរបស់វៀតណាមទៅចិន បានត្រឹមតែប្រហែល ១២០-១៣០ លានដុល្លារប៉ុណ្ណេះ ចន្លោះពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៥ ជាមួយនឹងបរិមាណ ៣៥ ០០០ តោន ដែលត្រឹមតែ ២០ ភាគរយ នៃគោលដៅប្រចាំឆ្នាំប៉ុណ្ណោះ។ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន វៀតណាមបាននាំចេញទុរេនទៅចិនប្រមាណ ៥០០ លានដុល្លារ។
កាលពីឆ្នាំ ២០២៤ ការនាំចេញទុរេនរបស់វៀតណាមបានកើនដល់កម្រិតខ្ពស់បំផុត ៣,៣ ប៊ីលានដុល្លារ ដោយទីផ្សារចិនរួមចំណែកជាង ៩០ ភាគរយ ក្នុងនោះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


