កីឡា
ឡៅ ស៊ីណាត ការប្រកួតនៅសហរដ្ឋអាមេរិកលើកនេះជារឿងកម្រដែលទៅជុំគ្នាជាមួយបងប្អូនបែបនេះ
លោក ឡៅ ស៊ីណាត គ្រូជំនួយជម្រើសជាតិប្រដាល់គុនខ្មែរ និងជាបងប្រុសបង្កើតរបស់ ឡៅ ចន្ទ្រា និង ឡៅ ចិត្រា ថាការប្រកួតសហរដ្ឋអាមេរិកលើកនេះជារឿងកម្រមួយសម្រាប់ត្រកូល ឡៅ ដែលអាចបានទៅជុំគ្នាបែបនេះ។

រូបភាពហ្វេសបុកលោក ឡៅ ស៊ីណាត
លោក ឡៅ ស៊ីណាត បានឲ្យដឹងថា ឡៅ ចន្ទ្រា និង ឡៅ ចិត្រា នឹងធ្វើដំណើរទៅប្រកួតផ្សព្វផ្សាយគុនខ្មែរនៅសរហរដ្ឋអាមេរិក។ ដោយឡែកចំពោះរូបលោកផ្ទាល់តាមដំណឹងមកថានឹងធ្វើដំណើរទៅជាមួយដែរ ប៉ុន្តែមិនទាន់ច្បាស់ ១០០% នោះទេ។

កីឡាករ លន បញ្ញា
អតីតជើងខ្លាំងគុនខ្មែរខាងលើនេះបន្ថែមទៀតថា ជារឿងល្អ និងកម្រមួយសម្រាប់ត្រកូល ឡៅ ព្រោះកន្លងទៅមិនដែលបានចេញក្រៅជុំគ្នាជាមួយបងប្អូន ៣នាក់បែបនេះណាស់។ បើមិនមានអ្វីប្រែប្រួលការចេញទៅរបស់លោកជាមួយប្អូនៗនេះមានផលល្អច្រើនដូចជាសម្រួលការហ្វឹកហាត់ និងជួយប្រាប់ក្នុងពេលឡើងប្រកួតជាដើម។ លោកបង្ហាត់ប្អូនៗតាំងពីតូចៗមកម្ល៉េះ ដូច្នេះលោកដឹងថាអ្វីដែលត្រូវបំពេញបន្ថែម ផ្លាស់ប្ដូរ បត់បែន យ៉ាងណាខ្លះនៅពេលឡើងប្រកួតជាដើម។

រូបភាពហ្វេសបុកលោក ឡៅ ស៊ីណាត
បើតាមការបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសបុកថ្ងៃនេះក្រុមគុនខ្មែរនឹងចេញទៅប្រកួតនៅសហរដ្ឋអាមេរិកជាលើកទី២ ក្នុងនោះមានគឺមានកីឡាការិនី អេ យ៉ានុត កីឡាករ ពេជ្រ សម្បត្តិ លន បញ្ញា ឡៅ ចិត្រា និង ឡៅ ចន្ទ្រា។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៧ព្រឹកនៅកម្ពុជា៕

កីឡាការិនី អេ យ៉ានុត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


