កីឡា
សហព័ន្ធកីឡាវាយកូនឃ្លីតុ ប្រមូលផ្ដុំហ្វឹកហាត់ទាំងឈុតធំ និងថ្នាលសរុប ១៤នាក់ត្រៀមស៊ីហ្គេមនៅថៃ
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ សម្រាប់ឆ្នាំនេះគោលការណ៍ពីក្រសួងអប់រំ បានអនុញ្ញាតឲ្យប្រមូលផ្ដុំក្រុមជម្រើសជាតិទាំងឈុតធំ និងថ្នាលសរុប ១៤នាក់ត្រៀមការប្រកួតនៅពេលខាងមុខពិសេសនោះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃ។

លោក ហេង សុខជាតិ
លោក ហេង សុខជាតិ អគ្គលេខាធិការរងសហព័ន្ធវាយកូនឃ្លីលើតុ បានឲ្យដឹងថា ការប្រមូលផ្ដុំក្រុមជម្រើសជាតិឆ្នាំនេះគឺឈុតធំមាន ១០នាក់ កីឡាករ ៦ កីឡាការិនី ៤។ ចំណែកឈុតថ្នាលវិញមានចំនួន ៤រូបផងដែរដែលកំពុងហ្វឹកហាត់នាពេលបច្ចុប្បន្ននេះ។

រូបភាពផេកសហព័ន្ធ
ចំពោះការហ្វឹកហាត់ត្រៀមសម្រាប់ស៊ីហ្គេមខែធ្នូឆ្នាំនេះមានកីឡាករ ៥រូប និងកីឡាការិនី ៣រូប កំពុងហាត់ក្នុងសាលសហព័ន្ធឯពហុកីឡដ្ឋានជាតិជារៀងរាល់ថ្ងៃ។ ដោយឡែកកីឡាករ ១រូប និងកីឡាការិនី ១រូបទៀតកំពុងហ្វឹកហាត់នៅឯសហរដ្ឋអាមេរិក។

ទិដ្ឋភាពប្រធានសហព័ន្ធកំពុងប្រកួតសុខភាព
សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសជិតខាងផងដែរ និងរង់ចាំមើលពីគណៈកម្មាធិការជាតិអូឡាំពិកផង (NOCC) នៅពេលខាងមុខក្រែងចុះ MOU ជាមួយភាគីចិនក្នុងការបញ្ជូនទៅហ្វឹកហាត់នៅទីនោះ ឬយ៉ាងណា។
បញ្ជាក់ដែរថា នៅខែធ្នូ ឆ្នាំ២០២៥ នេះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣៣ នឹងធ្វើឡើងនៅឯប្រទេសថៃ។ កីឡាវាយកូនឃ្លីលើតុក៏នឹងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍នេះផងដែរ៕

រូបភាពផេកសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


