Connect with us

ព័ត៌មានជាតិ

​សារមន្ទីរ​វាយនភណ្ឌ​អាស៊ី នាំ​បង្ហាញ​ឈុត​សំលៀក​​បំពាក់​ប្រពៃណី​កម្របានឃើញ​​​​ ប្រទេស​​តាម​​ដង​ទន្លេ​​មេគង្គ​​

បានផុស

នៅ

សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណីអាស៊ី បាន​នាំ​មក​ការ​បង្ហាញ​​ឈុត​សំលៀកបំពាក់​ប្រពៃណី​ប្រទេស​ជុំវិញ​ដង​ទន្លេមេគង្គ និង​ទន្លេគ​ង្គា ​ដល់សាធារណជន​បាន​ទស្សនា ជា​ផ្នែក​មួយ​ចូលរួម​អភិរក្ស​វាយនភណ្ឌ​វប្បធម៌​ប្រទេសនៅ​ក្នុង​តំបន់​។

សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី មាន​ទីតាំង​ស្ថិត​នៅភូមិ​បឹងដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុលបញ្ញា សុខ អាន ឬ​ហៅថា​ផ្លូវ ៦០ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សារមន្ទីរ​បែងចែក​ទីតាំង​បង្ហាញ​នូវ​​សមុច្ច័យ​ ៤​ សាល​ពិព័រណ៍​សំខាន់ៗ​មានដូចជា៖ សាល​ព័ត៌មាន​ពិព័រណ៍ សាល​ពិព័រណ៍​​វត្ថុធាតុដើម សាល​ពិព័រណ៍​វាយនភណ្ឌ​បុរាណ និង​សាល​ពិព័រណ៍​វាយនភណ្ឌ​សហសម័យ។

ក្រៅពីទស្សនា​ម៉ូតសម្លៀកបំពាក់ប្រពៃណី​ប្រទេស​ផ្សេងៗ​​ក្នុង​តំបន់ ក្នុង​សារមន្ទីរបាន​នាំមក​ការ​តាំង​បង្ហាញ​​ពី​​សំពត់ហូល អាវ និង​ក្រណាត់​ហូល​ ដែល​បាន​មក​ពី​ការបរិច្ចាគ​របស់​ពលរដ្ឋ​ពី​ស្រុក​ព្រៃ​កប្បាស​ខេត្តតាកែវ​ ដែល​មាន​អាយុកាល​ជាង ៥០ ឆ្នាំ។

គោលបំណង​នៃការ​រៀបចំ​បង្កើត​សារមន្ទីរវាយនភណ្ឌ​ប្រពៃណីអាស៊ី គឺ​ដើម្បីថែរក្សា​ប្រពៃណី​នៃ​ការ​ផលិត​វាយនភណ្ឌ ក៏ដូចជា​បង្ហាញ​ពីទំនាក់ទំនង​រវាងអរិយធម៌ វប្បធម៌ ប្រទេស​ជា​សមាជិក​ដែល​មាន​រយៈពេល​ជាច្រើន​សតវត្សរ៍​។

សារមន្ទីរវាយ​នភណ្ឌប្រពៃណីអាស៊ី បានចាប់ផ្តើម​កសាសង​ឡើងនៅឆ្នាំ២០១០ និងបើកឱ្យដំណើរការ​នៅ​ឆ្នាំ​២០១៤ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមាន​ប្រទេស​ចំនួន ៦ ចូលរួម​ដូចជា៖ ប្រទេស​កម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និង​ប្រទេសវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១០ នាទីutes មុន

ហេង​ វុទ្ធី​ ឈ្នះ​មេដាយ​មាស​១គ្រឿង​​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​សិង្ហបុរី​

សេដ្ឋកិច្ច១៥ នាទីutes មុន

តម្លៃមាសដាំក្បាលចុះ នៅចំពេលអាមេរិក-ចិន ទម្លាក់ពន្ធ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥណ្ឌា បញ្ជូននាវាចម្បាំង នាវាផ្ទុកយន្តហោះនិងនាវាមុជទឹក ទៅកៀក ប៉ាគីស្ថាន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

ព័ត៌មានជាតិ២១ នាទីutes មុន

មូលនិធិគន្ធបុប្ផា ចាត់ទុកបេសកម្មជិះកង់ជាង២ម៉ឺនគីឡូម៉ែត្រ ដើម្បីកុមាររបស់ទីវ តារារិទ្ធិ ថាមានគុណតម្លៃខ្លាំង ចំពោះកុមារកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម