សន្តិសុខសង្គម
សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ករណីជួញដូរគ្រឿងញៀន
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង បានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ពីបទជួញដូរគ្រឿងញៀន។

ការបង្ក្រាប អនុវត្តតាមបញ្ជា លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំដោយ លោក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងបាវិត និងមន្ត្រីប្រៃសនីយ៍កម្ពុជា សាខាក្រុងបាវិត ព្រមទាំងមាន ការសម្របសម្រួល នីតិវិធី ដោយ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ឆែក កញ្ចប់បញ្ញើលេខកូដ EE20489766TH ពីប្រទេសថៃ មកកាន់ក្រុងបាវិត តាមរយៈប្រៃសនីយ៍កម្ពុជា សាខាក្រុងបាវិត។

ជនសង្ស័យ ឈ្មោះ ប៊ួយ វៀតអាន់ ជនជាតិវៀតណាម ព្រមទាំងដកហូតបាន សារធាតុញៀន(កញ្ឆារក្រៀម)ចំនួន ០២កញ្ចប់ ទម្ងន់ ៥៥២.១៣ក្រាម, ទូរស័ព្ទដៃ ០២គ្រឿង និងសម្ភារៈប្រើប្រាស់ មួយមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំក្នុងពន្ធនាគាររួចហើយ៕
ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


