នយោបាយ
វីដេអូរបស់សម្ដេចតេជោលំអិតពីសង្គ្រាម និងដំណើរសន្ដិភាពកម្ពុជានឹងត្រូវបញ្ចេញនៅ១០ឆ្នាំក្រោយ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថារឿងជាច្រើនដែលមិនមានមនុស្សច្រើនទេបានដឹងពីប្រវត្តិសង្គ្រាម និងដំណើរការកសាងសន្តិភាពនៅកម្ពុជា ខណៈអាថ៌កំបាំងជាច្រើននោះនឹងត្រូវបញ្ចេញនូវ១០ឆ្នាំក្រោយតាមរយៈវីដេអូមួយរបស់សម្ដេចដែលជាអ្នកប្រឡូកផ្ទាល់ក្នុងរឿងនេះ។

ថ្លែងពីទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី នៅក្នុងវេទិការបស់សាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានចែករម្លែកនូវទស្សនៈ និងបទពិសោធន៍នៃការកិច្ចខិតខំកសាងសន្ដិភាពនៅកម្ពុជា ដោយបាននិយាយជាច្រើនទាក់ទងនឹងប្រវត្តិនៃការភៀសខ្លួនទៅវៀតណាម និងការកែនកម្លាំងវ៉ៃប្រឆាំងខ្មែរក្រហម ព្រមទាំងការចរចាររកសន្តិភាពផងដែរ។
ទោះជាយ៉ាងណាសម្ដេចថាប្រវត្តិទាំងនេះមនុស្សជាច្រើននៅមិនទាន់ដឹងអស់នោះទេ ដោយសម្ដេចថាសម្ដេចបានថតវីដេអូមួយដោយបាននិយាយដល់ទៅ៤៨ម៉ោងពីអាថ៌កំបាំងទាំងនេះ នឹងត្រូវបញ្ជេញនៅ១០ឆ្នាំក្រោយគឺនៅឆ្នាំ២០៣៥។
សម្ដេចថ្លែងថា៖ «ខ្ញុំបាននិយាយដាក់ក្នុងវីដេអូ៤៨ម៉ោង ប៉ុន្ដែត្រូវផ្សព្វផ្សាយ១០ឆ្នាំក្រោយដាក់ចេញជាសៀវភៅហើយមានវីដេអូទៀត។ ព្រោះមិនមែនទាក់ទងនឹងរឿងចរចាសន្តិភាពអីនេះទេ នៅមានកំណែទម្រង់ដីធ្លី នៅមានបញ្ហាផ្ទៃក្នុងគណបក្សប្រជាជនខ្លួនឯង រឿងនេះរឿងនោះមានច្រើនទៀតមិនទាន់អាចនិយាយផ្សព្វផ្សាយបានទេ»។

សម្ដេចតេជោ ហ៊ុន សែន គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានចូលរួមក្នុងដំណើរការចរចារស្វែងរកសន្ដិភាពឱ្យកម្ពុជាបន្ទាប់ពីការដួលរលំទៅនៃរបបខ្មែរក្រហម។ សម្ដេចគឺជាអ្នកដែលរៀបចំនយោបាយរំលាយអង្គចាត់តាំងខ្មែរក្រហមបានជោគជ័យ និងបន្តដឹកនាំកម្ពុជារហូតដល់បច្ចុប្បន្ននេះ។ ថ្ងៃដែលកម្ពុជាបានរួបរួមគ្នាជាថ្មីត្រូវបានដាក់ឈ្មោះថាទិវាសន្ដិភាពកម្ពុជាគឺជាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យកម្ពុជាបានបិទបញ្ចប់សង្គ្រាមបែកបាក់ជាតិជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននាំមកនូវសន្ដិភាពបើកផ្លូវឱ្យកម្ពុជាអាចអភិវឌ្ឍន៍ខ្លួនឡើងវិញដល់សព្វថ្ងៃនេះ៕



អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


