ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ
សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សិទ្ធិឱ្យអាមេរិកចូលប្រើប្រាស់ធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ុយក្រែន ក្រោយចរចាគ្នាទាំងតានតឹងអស់រយៈពេលជាច្រើនសប្ដាហ៍ ជាថ្នូរនឹងការបន្តជំនួយយោធាដល់រដ្ឋាភិបាលក្រុងកៀវ ដើម្បីប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «កិច្ចព្រមព្រៀងនេះបង្ហាញយ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថា រដ្ឋបាល ត្រាំ ប្តេជ្ញាចំពោះដំណើរការសន្តិភាពដែលផ្តោតលើអ៊ុយក្រែនដោយសេរី អធិបតេយ្យភាព និងវិបុលភាពក្នុងរយៈពេលវែង»។ លោកបន្តថា៖ «ប្រធានាធិបតី [ដូណាល់] ត្រាំ បានស្រមៃមើលភាពជាដៃគូនេះរវាងប្រជាជនអាមេរិក និងប្រជាជនអ៊ុយក្រែន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំង២ ចំពោះសន្តិភាព និងវិបុលភាពយូរអង្វែងនៅក្នុងអ៊ុយក្រែន»។
ការសម្រេចបានកិច្ចព្រមព្រៀងនេះ កើតឡើងក្រោយសង្គ្រាមអូសបន្លាយអស់រយៈពេល ៣ ឆ្នាំ ខណៈលោក ត្រាំ មានការខកចិត្តកាន់តែខ្លាំងឡើងជាមួយភាគីទាំង២។ ការចុះហត្ថលេខានេះ ធ្វើឡើង ២ ខែ បន្ទាប់ពីកិច្ចព្រមព្រៀងរ៉ែកម្រជិតសម្រេចបានហើយ ប៉ុន្តែបរាជ័យទៅវិញ ពេលប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ទាស់ពាក្យសម្ដីគ្នាជាមួយលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅការិយាល័យពងក្រពើរ។
កន្លងមក លោក ត្រាំ បានរិះគន់លោក ហ្សេលេនស្គី ដោយនិយាយថា លោកគ្មាន «សន្លឹកបៀ» ដើម្បីឈ្នះសង្រ្គាមនោះទេ ហើយបានបន្ទោសប្រធានាធិបតីអ៊ុយក្រែនរូបនេះ ចំពោះការអូសបន្លាយនៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានស្តីបន្ទោសប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយនិយាយថាលោក ពូទីន កំពុងធ្វើឱ្យការចរចាពិបាកចំពោះការវាយប្រហារសម្លាប់ប្រជាជនស៊ីវិលនៅទីក្រុងកៀវ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


