ជីវិតកម្សាន្ដ
នាយ ទីកូ ធ្លាប់ចាប់អាជីពមួយក្នុងសាលា បានចំណូលខ្ទង់ ៨០រៀល ក្នុងមួយថ្ងៃ មុនក្លាយជាតារាកំប្លែងល្បី
ប្រិយមិត្តនិងអ្នកគាំទ្រ ពិតជាបានស្គាល់ច្បាស់គ្រប់គ្នាហើយតារាកំប្លែង ទីកូ ឬយាយ កូ ដែលបច្ចុប្បន្នកំពុងមានឈ្មោះល្បីហើយមានប្រជាប្រិយភាព តាមរយ:ការលេងកំប្លែងខ្លី ខណ:មុននេះលោកបានបង្ហើបប្រាប់ពីខ្សែជីវិតខ្លះៗ មុនពេលដែលលោកប្រឡូកនឹងសិល្ប: ហើយមានការគាំទ្រពីសំណាក់ទស្សនិកជនដូចសព្វថ្ងៃ។

តាមរយ:កិច្ចសម្ភាសមួយ នាយ ទីកូ ដែលភាគច្រើនសម្តែងជាតួមនុស្សស្រី ឬជាយាយនោះ បានបញ្ជាក់ឱ្យដឹងថាកាលពីលោកមិនទាន់ចាប់ចូលអាជីពជាអ្នកសិល្ប: ឬក្លាយជាអ្នកកំប្លែង ខ្លួនធ្លាប់ចាប់អាជីពមួយនៅក្នុងសាលាបឋមសិក្សាទួលសង្កែ ពោលគឺជាអ្នកលក់ដូររបស់របរក្មេងៗដែលអាចរកចំណូលបានមួយថ្ងៃ ខ្ទង់៨០រៀល។
លោកបន្តថា បើសិនជាមកទល់សព្វថ្ងៃនេះ មិនមានឈ្មោះល្បីទេ ប្រហែលជាលោកត្រូវចាប់អាជីពមួយនេះ មកដល់ពេលបច្ចុប្បន្នមិនខាន។ លោក ទីកូ បន្ថែមទៀតថា ប្រសិនជាលោកនៅបន្តចាប់អាជីពលក់ដូរក្នុងសាលា ទំនងមិនអាចរីកចម្រើនទេព្រោះកំឡុងពេលខ្លួនកំពុងធ្វើវាអាចរកប្រាក់បានត្រឹមតែមួយរស់ៗ ពោលគឺរកលុយសល់គ្មានឡើយ។
នាយ ទីកូ និយាយបន្ថែមថា មូលហេតុដែលនាំឱ្យលោកចេះកំប្លុកកំប្លែងដោយសារអំឡុងពេលនៅលក់ ខ្លួនឧស្សាហ៍និយាយលេងសើចច្រើនជាមួយក្មេងៗ ដូច្នេះហើយទើបធ្វើឲ្យលោកអាចលេងកំប្លែងបានដូចសព្វថ្ងៃ។
គួរបញ្ជាក់ថា តារាកំប្លែងនាយ ទីកូ ឬ យាយកូ បច្ចុប្បន្នទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដោយនាយកំពុងលេងមុខកំប្លែងជាមួយក្រុមពូ ណុយ ក៏ដូចក្រុងផ្សេងៗទៀតដើម្បីផ្តល់ភាពសប្បាយរីករាយ និងសំណើចសើចក្អាកក្អាយដល់មហាជនអ្នកគាំទ្រ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


