ព័ត៌មានអន្ដរជាតិ
Meta ឈ្នះក្ដី ១៦៨ លានដុល្លារ ប្រឆាំងក្រុមហ៊ុនចារកម្មអ៊ិនធឺណិតអ៊ីស្រាអែល NSO
ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនមេរបស់វេទិកា Facebook និង WhatsApp បានឈ្នះសំណុំរឿងក្ដី ១៦៨ លានដុល្លារ ប្រឆាំងក្រុមហ៊ុនចារកម្មអ៊ិនធឺណិតរបស់អ៊ីស្រាអែល NSO ដោយបញ្ចប់ការតតាំងផ្លូវច្បាប់គ្នារយៈពេល ៦ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មែនទែនទៅ Meta បានឈ្នះក្នុងសេចក្តីសម្រេចកាលពីខែធ្នូ ឆ្នាំមុន រួចទៅហើយ ដែលសេចក្ដីសម្រេចនោះបានរកឃើញថា ក្រុមហ៊ុន NSO បានឆ្លៀតឱកាសប្រើចំណុចខ្វះចន្លោះរបស់ WhatsApp ដើម្បីបំពាក់នូវចារកម្មសុសវែរលើទូរស័ព្ទរបស់អ្នកប្រើប្រាស់។
ជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ ក្រុមហ៊ុន Meta បានប្រកាសថា គណៈវិនិច្ឆ័យតុលាការនៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចថា NSO ត្រូវផ្ដល់សំណងនៃការខូចខាតឱ្យក្រុមហ៊ុន Meta ៤៤៤ ៧១៩ ដុល្លារ និងបង់ ១៦៧,៣ លានដុល្លារ សម្រាប់ការពិន័យទណ្ឌកម្ម។
Meta បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សាលក្រមក្នុងករណីរបស់ WhatsApp នៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ភាពឯកជន និងសុវត្ថិភាព ដែលជាជ័យជម្នះលើកដំបូងប្រឆាំងនឹងការអភិវឌ្ឍ និងការប្រើប្រាស់ចារកម្មសុសវែរខុសច្បាប់ ដែលគំរាមកំហែងដល់សុវត្ថិភាព និងភាពឯកជនរបស់មនុស្សគ្រប់គ្នា»។

ក្រុមហ៊ុន NSO ឯណោះវិញ បាននិយាយថា ខ្លួននឹង «ពិនិត្យដោយប្រុងប្រយ័ត្ននូវព័ត៌មានលម្អិតនៃសាលក្រម និងបន្តការដោះស្រាយផ្លូវច្បាប់សមស្រប រួមទាំងការប្តឹងឧទ្ធរណ៍»។
បើតាមមេធាវីជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្ស Access Now លោកស្រី Natalia Krapiva ក្រុមហ៊ុន NSO បានទាញការចាប់អារម្មណ៍ជាសកលជាលើកដំបូងក្នុងឆ្នាំ ២០១៦ បានក្លាយជាឧទាហរណ៍សម្រាប់ ឧស្សាហកម្មចារកម្ម ក៏ដូចជាការរំលោភបំពាន និងនិទណ្ឌភាពនៃឧស្សាហកម្មនេះ។
យ៉ាងណាមិញ NSO បានប្រកែកជាយូរមកហើយថា កម្មវិធីរបស់ខ្លួនត្រូវបានប្រើដើម្បីតាមដានភេរវករ និងពួកស្រឡាញ់អនិតិជន។ ប៉ុន្តែក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថា បានជាប់ពាក់ព័ន្ធក្នុងចារកម្មដោយបំពានក្នុងប្រទេសជុំវិញពិភពលោក រួមមានអារ៉ាប៊ីសាអូឌីត អេស្ប៉ាញ ម៉ិកស៊ិក ប៉ូឡូញ និងអែលសាល់វ៉ាឌ័រ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


