Connect with us

ជីវិតកម្សាន្ដ

មហាជនបង្ហាញការសោកស្តាយ ក្រោយក្រុមអ្នកផលិតមាតិកាវ័យក្មេងដ៏ធំ “VEESA” ប្រកាសបញ្ចប់ទ្រនំរួមគ្នា

បានផុស

នៅ

VEESA ដែលគេស្គាល់ថា កន្លែងប្រមូលផ្តុំដោយអ្នកផលិតមាតិកាវ័យក្មេង ឆ្នើម និងល្បីឈ្មោះជាច្រើនរូប បានបិទបញ្ចប់ដំណើររួមគ្នាលើវិថីផលិតវីដេអូក្រោមដំបូលមួយនេះហើយ កាលពីម្សិលមិញនេះ ខណៈអ្នកគាំទ្រក្រុមអ្នកផលិតមាតិកាគ្រប់រូប បង្ហាញការសោកស្តាយជាពន់ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

VEESA បង្កើតឡើងតាំងពីចុងឆ្នាំ២០១៩ ដោយបុគ្គល ៣រូប រួមមានលោក ហេង វិសាល, ហេង វាសនា និងលោក ហ្វូ ។ ជាច្រើនឆ្នាំលើវិថី Social Media តាមរយៈសកម្មភាពនានា ក្រុមដ៏ធំនៃអ្នកផលិតមាតិកាមួយនេះ បានផ្តល់នូវការកម្សាន្តជាច្រើនដល់អ្នកទស្សនា ហើយតាមរយៈការគាំទ្រកន្លងមក VESSA អាចចាត់ទុកជាក្រុមអ្នកផលិតកាវ័យក្មេងដ៏ជោគជ័យផងដែរ ខណៈសមាជិកម្នាក់ៗ សុទ្ធតែឆ្នើម និងលេចធ្លោលើបណ្តាញទំនាក់ទំនងសង្គម និងកិច្ចការក្នុងសង្គម។

មិនតែប៉ុណ្ណោះ មនុស្សមួយក្រុមធំនេះ បានធ្វើឱ្យមហាជនមើលឃើញចំណុចតូចៗ និងទទួលស្គាល់នូវគុណតម្លៃរបស់ខ្លួន តាមរយៈសកម្មភាពផ្តើមពីចំណុចតូចៗ មិនថា សាមគ្គីភាព ទស្សនៈ ការតស៊ូ ឬជាការចែករំលែក និងសាបព្រួសអំពើល្អនោះទេ។ ដោយសារតែចំណុចទាំងអស់នេះ VEESA  ត្រូវបានមហាជនចាត់ទុកជាគំរូសម្រាប់យុវវ័យ ក្នុងការរួមបង្កើតមាតិកាថែមទៀតផង។

ដ្បិតមានឈ្មោះបោះសំឡេងលើវិថីអ្នកផលិតមាតិកា តែស្ថាបនិក VEESA សុខៗស្រាប់តែប្រកាសថា បិទបញ្ចប់ទ្រនំដ៏ធំនៃក្រុមអ្នកផលិតមាតិកាមួយនេះ ក្រោមហេតុផលធំ២ ៖
១. ព្រោះតែមាតិកាបច្ចុប្បន្នរបស់ VEESA ហាក់ដូចជាហួសសម័យ ខណៈអ្នកផលិតមាតិកាប្រភេទនេះមានច្រើន។
២. លោក ហេង វិសាល សារភាពថា VEESA ពុំមានថវិកាដើម្បីបន្តដំណើរវែងឆ្ងាយទៀតឡើយ។

ទោះបីជា VEESA លែងជ្រកក្រោមទ្រនំតែមួយ តែគ្រប់សមាជិកគ្រប់រូប ជាអ្នកផលិតមាតិកាស្រាប់ទៅហើយ និងនៅតែបន្តផលិតមាតិកាផ្ទាល់ខ្លួនជាធម្មតា ហើយអ្វីដែលខុសប្លែក គឺគ្រាន់តែអ្នកទាំងនេះ រំសាយទ្រនំដែលធ្លាប់មានភារកិច្ចដើររួមគ្នាប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៥៣ នាទីutes មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ១ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម