កីឡា
អតីតគ្រូ Barcelona ថា Yamal មិនអាចប្រៀប Messi បានទេ ខណៈ ៥០ ឆ្នាំទៀតទើបរកបាន Messi ទី២
អតីតគ្រូបង្វឹក Barcelona លោក Carlos Rexach បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ជុំវិញការយកខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ទៅប្រៀបធៀបជាមួយវីរបុរស Lionel Messi។

ដ្បិត Lamine Yamal បច្ចុប្បន្នកំពុងបង្ហាញសមត្ថភាពល្អខ្លាំងនៅលើវិថីបាល់ទាត់ និងទើបតែជួយឱ្យ Barcelona ឈ្នះពាន Spanish Super Cup, Copa del Rey និង La Liga នៅរដូវកាល ២០២៤-២០២៥ នេះដ៏ដោយ ប៉ុន្តែលោក Carlos Rexach ដែលធ្លាប់ដឹកនាំក្រុមអ្នកមានបុណ្យចន្លោះឆ្នាំ ២០០១-២០០២ បានអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ១៧ ឆ្នាំរូបនេះ គឺពុំទាន់អាចប្រៀបធៀបជាមួយ Messi បានឡើយ ហើយលោកបានសង្កត់ធ្ងន់ថា ទាល់តែ ៥០ ឆ្នាំទៀត ទើបអាចកើតមាន Messi ថ្មី។

ដកស្រង់ពាក្យសម្តីដើម លោក Carlos Rexach បានមានប្រសាសន៍អំពីការប្រៀបធៀបរវាង Yamal និង Leo Messi ថា៖ «ទេ Messi គឺមានភាពប៉ិនប្រសប់់ជាង ទាំងល្បឿនក៏លឿនជាង…។ Messi បានរកគ្រាប់បាល់បានយ៉ាងច្រើន។ Yamal ជាកីឡាករដ៏ល្អ ប៉ុន្តែគាត់មិនអាចស៊ុតគ្រាប់បាល់យ៉ាងច្រើនដូច Messi បានធ្វើនោះទេ»។
លោក Carlos Rexach បានបន្ថែមទៀតថា៖ «មានមនុស្សជាច្រើន ដែលនៅពេលមានកីឡាករថ្មីមកដល់ ពួកគេនិយាយថា អូ នោះគឺដូច Messi ណាស់! ខ្ញុំសូមនិយាយថាទេ! ក្នុងការរំពឹងលើ Messi ថ្មី ពួកយើងត្រូវរង់ចាំរហូតដល់ ៥០ ឆ្នាំទៀត»។

ទាំង Leo Messi និង Lamine Yamal សុទ្ធតែកើតចេញពីថ្នាល La Masia ដូចគ្នា ខណៈ Messi បានចំណាយពេលនៅទឹកដី Camp Nou អស់រយៈពេល ១៦ ឆ្នាំ។ គាត់បានដើរតួយ៉ាងសំខាន់របស់ក្លិប និងបានជួយឱ្យក្រុមឈ្នះពានយ៉ាងច្រើនដូចជា Champions League ៤ សម័យ, La Liga ១០ សម័យ, Copa del Rey ៧ សម័យ UEFA Super Cup ៣ សម័យ, Club World Cup ៣ សម័យ និងពានមួយចំនួនទៀត។ ចំណែក Lamine Yamal វិញ បច្ចុប្បន្នកំពុងដើរតាមគន្លងរបស់ Messi ដោយក្លាយជាកីឡាករដ៏សំខាន់របស់ក្រុមអ្នកមានបុណ្យ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


