Connect with us

សន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្មេងទំនើងចំនួន ៨ នាក់ ទៅកាន់តុលាការ

បានផុស

នៅ

ក្មេង​ទំនើង​ប្រុស-ស្រី ចំនួន ៨ នាក់ ដែល​វាយតប់​គ្នា​ទៅវិញទៅមក​ក្នុង​ហាង​មួយ​កន្លែង នៅ​ខណ្ឌ​បឹង​កេងកង ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ មាន​ករណី​ក្មេង​ទំនើង​ប្រុស-ស្រី ២ ក្រុម បាន​ធ្វើ​សកម្មភាព​វាយតប់​គ្នា​ទៅវិញទៅមក​នៅ​ចំណុច​ក្នុង​ហាង​ប្រាសាទ ទីតាំង​ផ្លូវ​លេខ ៣៧០ កែង ៥១ សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​នូវ​ក្រុម​ក្មេង​ទំនើង​ទាំង ២ ក្រុម សរុប​បាន​ចំនួន ៨ នាក់ (​ប្រុស ២ នាក់ ស្រី ៦ នាក់​) អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​នូវ​បក្ខពួក​ផ្សេងទៀត ដែល​ចូលរួម​ក្នុង​សកម្មភាព​វាយតប់​នេះ យក​មក​ផ្ដន្ទាទោស​ជាមួយគ្នា​ផង​ដែរ។

គួរ​បញ្ជាក់​ថា កាលពី​ចុងខែ​មេសា កន្លងទៅ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ឃាត់ខ្លួន​ទំនើង ៨ នាក់ បញ្ជូន​ទៅ​តុលាការ រហូត​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដល់​បច្ចុប្បន្ន ដែល​ក្នុង​នោះ ៦ នាក់ ជា​សមាជិក​ក្នុង​ក្រុម​ក្មេង​ទំនើង​មាន​រហស្សនាម​ថា MTT (​មនុស្ស​តូចៗ​) មាន​អាយុ​ត្រឹមតែ ១៤ ឆ្នាំ ១៥ ឆ្នាំ ១៦ ឆ្នាំ ជាប់​ពាក់ព័ន្ធ​ករណី​នាំគ្នា​ធ្វើ​សកម្មភាព​ព្រួត​វាយ​ជនរងគ្រោះ​ម្នាក់ ដណ្តើម​យក​ម៉ូតូ ១ គ្រឿង នៅ​តាម​បណ្ដោយ​វិថី ឈ្នះ​ឈ្នះ ស្ថិត​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង ២ នាក់ ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​លូក​យក​ទូរស័ព្ទដៃ ១ គ្រឿង របស់​នារី​ម្នាក់ ​កំពុង​ធ្វើដំណើរ​លើ​ចំណុច​ផ្លូវ ​១៦៣ កែង​ផ្លូវ​ ២៣២ សង្កាត់​វាលវង់ ខណ្ឌ​ ៧​ មករា រាជធានី​ភ្នំពេញ ដែល​ទូរស័ព្ទ​ជនរងគ្រោះ​បាន​ទុក​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាងមុខ។

ពាក់ព័ន្ធ​ករណី​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រសិន​បើ​បាន​ឃើញ​ទង្វើ​ទំនើង​ទាំងឡាយ អាច​ទំនាក់ទំនង​សុំ​កិច្ច​អន្តរាគមន៍​តាមរយៈ​ទូរស័ព្ទ​បន្ទាន់ លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

អភិបាលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងចក្រកាយបើកមុខទឹក បញ្ចៀសការជន់លិចស្រូវពលរដ្ឋ ២ ស្រុក

សេចក្ដីជូនដំណឹង៨ នាទីutes មុន

SIAM KUBOTA និងក្រុមហ៊ុន វីរៈ ប៊ុនថាំ អុិចប្រេស ចុះ MOU ដើម្បីពង្រឹងផ្នែកបម្រើសេវាកម្មអតិថិជន និងជំរុញកំណើនការអភិវឌ្ឍរួមគ្នានៅកម្ពុជា

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ជួបទុក្ខផ្ទួនៗមែនពិត តួព្រះនាងត្រចៀកកាំ នៅតែរឹងមាំផ្លូវចិត្ត ប្រឹងរស់ដោះស្រាយបញ្ហាតែម្នាកឯង

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​Lavrov ទាមទារ​ឲ្យអឺរ៉ុប​រួម​ចំណែក​ទទួលខុសត្រូវ​ចំពោះសង្គ្រាម​នៅអ៊ុយក្រែន​​ ប៉ុន្តែ​បំភ្លេច​អាមេរិក​

ចរាចរណ៍៣០ នាទីutes មុន

ស្លាប់មនុស្ស ០១ នាក់ លើផ្លូវ ៦០ ម៉ែត្រ ក្រោយរថយន្ត ០១ គ្រឿង បើកកៀរ រួចរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម