ព័ត៌មានអន្ដរជាតិ
ជនជាតិប៉ាឡេស្ទីន១៥នាក់ទៀតស្លាប់ព្រោះអត់ឃ្លាន ខណៈហ្គាហ្សារងការវាយប្រហារពីអ៊ីស្រាអែលកាន់តែខ្លាំង
យោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី២៣ខែកក្កដា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៥នាក់ រួមទាំងទារកអាយុប្រាំមួយសប្តាហ៍បានស្លាប់ដោយសារភាពអត់ឃ្លានក្នុងរយៈពេល ២៤ ម៉ោងក្នុងតំបន់ហ្គាហ្សា ចំពេលមានការកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែល និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ។

មន្ត្រីសុខាភិបាលហ្គាហ្សារាយការណ៍ថាមនុស្សជាង ១០០ នាក់ ភាគច្រើនជាកុមារបានស្លាប់ដោយសារភាពអត់ឃ្លានចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣ ខណៈចំនួនអ្នកស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានកើនឡើងជាលំដាប់។
ភាពអត់ឃ្លានបន្តកើនឡើងបន្ទាប់ពីការផ្គត់ផ្គង់ស្បៀងអាហារនៅហ្គាហ្សាបានដួលរលំក្រោយអ៊ីស្រាអែលបិទផ្លូវដឹកជំនួយកាលពីខែមីនា។ ទោះបីជាមានជំនួយខ្លះបានចូលតាំងពីខែឧសភា តាមរយៈមូលនិធិមនុស្សធម៌ហ្គាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល (GHF) ក៏ដោយ ក៏អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្តល់ជំនួយនិយាយថាប្រព័ន្ធចែកចាយជំនួយកំពុងបរាជ័យ ដោយហៅវាថាជា «អន្ទាក់មរណៈ» ព្រោះជាកន្លែងដែលអ្នកលបបាញ់សំដៅលើហ្វូងមនុស្សចាំបើកជំនួយ។ ចាប់តាំងពីមានមូលនិធិមនុស្សជាង ១,០០០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ ខណៈពេលដែលកំពុងព្យាយាមទទួលជំនួយ។

ក្នុងពេលជាមួយគ្នានោះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨១ នាក់កាលពីថ្ងៃអង្គារតែមួយ រួមទាំងជនស៊ីវិលស្វែងរកជំនួយ។ ការវាយប្រហារតាមអាកាសបានសំដៅទៅលើទីក្រុងហ្គាហ្សា និង Deir el-Balah ដោយបង្ខំជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីតំបន់ចុងក្រោយមួយដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព។
យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនជិត ៦០,០០០ នាក់ ភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


