ព័ត៌មានជាតិ
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុន២បង្កើនដើមទុនដើម្បីពង្រីកការវិនិយោគ
ក្រុមហ៊ុនសំណង់ ឌី ប៊ី ឌី (DBD Engineering) និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPAP) ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានបង្កើនដើមទុនរបស់ខ្លួនក្នុងការពង្រីកការវិនិយោគ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់រួមទាំងកម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្តី។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនដែលបានផ្ញើរទៅកាន់ CSX កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន DBD បានទទួលនូវទឹកប្រាក់កម្ចីចំនួន ១លានដុល្លារ ជាមួយនឹងអត្រាការ១%ក្នុង១ខែសម្រាប់សម្រាប់រយៈពេលកម្ចី១ខែគិតចាប់ពីថ្ងៃទី១ខែកក្កដា ដល់ដំណាច់ខែកក្កដា។ ជាមួយទឹកប្រាក់កម្ចីនេះ ធ្វើឱ្យអនុបាតនៃកម្ចីធៀបនឹងមូលធនភាគហ៊ុនិកស្មើនឹង១១,៨៩% ឬ អនុបាតនៃបំណុលសរុបធៀបនឹងមូលធនភាគហ៊ុនិក ២០៤,៧៧%
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន៖«ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង បានចុះកិច្ចសន្យាខ្ចីប្រាក់ បន្តលើកទី២ (2nd Extension Borrowing) ចំនួន ១.០០០.០០០ ដុល្លារអាមេរិកគត់ ជាមួយលោកស្រី ចេង សុភា។ ការចុះកិច្ចសន្យាលើប្រាក់កម្ចីនេះគឺសម្រាប់ចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន»។

លោក នាង វិធី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន DBD បានថ្លែងក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនកន្លងមក ថាសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុនមប្រាក់ចំណូលជាង ៤៦ ពាន់លានរៀល ដែលកើនឡើងចំនួនជិត ៩៤% បើធៀប នឹងត្រីមាសដូចគ្នានៃឆ្នាំ២០២៤ ដែលមានចំនួនជាង ២៤ ពាន់លានរៀល។
លោកថាសម្រាប់ប្រាក់ចំណូលមានចំនួនជាង ៤៦ ពាន់លានរៀល គឺជា ចំណូលដែលបានពីគម្រោងសាងសង់ និងសេវាជួសជុល រីឯ ជាង៤៩លានរៀល ជាចំណូលពីការលក់សម្ភារសំណង់។ ក្រុមហ៊ុនមានខាតលម្អិត ក្នុងការិយបរិច្ឆេទចំនួនជិត ៥៨៤លានរៀល សម្រាប់ត្រីមាសនេះ។ ទ្រព្យសកម្មសរុបមានការកើនឡើងចំនួន ១១.៩៤% បើធៀបនឹងឆ្នាំ២០២៤ ដែលបានកើនឡើងពីចំនួនជិត ៩២ ពាន់លានរៀល ទៅ ១០២ពាន់លានរៀល ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន PPWSA ក៏បានឱ្យដឹងផងដែរថា រាយការណ៍ពីការបង្កើននូវការពង្រីកការវិនិយោគលើការសាងសង់នូវរោងចក្រផលិតទឹកស្អាតចំនួនពីរបន្ថែមទៀតផងដែរ។
PPWSA បានលើកឡើងថា៖«រាជរដ្ឋាភិបាលកម្ពុជាបានប្រទានកម្មដីចំនួន ២កន្លែង មក PPWSA សម្រាប់រៀបចំទីតាំងសាងសង់រោងចក្រផលិតទឹកស្អាត៖ដីរោងចក្រផលិតទឹកស្អាតម្លេច ខេត្តកំពត និង ដីរោងចក្រផលិតទឹកស្អាតបឹងធំ រាជធានីភ្នំពេញ»។

លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៦ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅត្រឹមឆ្នាំ ២០២៧ រដ្ឋាករទឹកភ្នំពេញ គ្រោងនឹងពង្រីកការផ្គត់ផ្គង់ទឹកស្អាតគ្របដណ្ដប់ឲ្យបាន ១០០% នៅរាជធានីភ្នំពេញ។
បើតាមលោក ណារ៉ូ បានថ្លែងបញ្ជាក់ថា ខណ្ឌពោធិ៍សែនជ័យកំពុងពង្រីក និងខណ្ឌដង្កោក៏កំពុងពង្រីក ខណៈខណ្ឌកំបូលបានពង្រីកគ្របដណ្តប់ស្ទើរ ១០០% ក្រោយដំណើរការរោងចក្របឹងធំកាលពីខែ ១១ ឆ្នាំ ២០២៤ ដែលធ្វើឲ្យខណ្ឌកំបូលដោះស្រាយបានលឿនការផ្គត់ផ្គង់ទឹកស្អាត។ នៅរាជធានីភ្នំពេញការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនបានជាង ៩០% នៅសល់ជាង ៧% ទៀតដែលត្រូវការដោះស្រាយហើយក៏មិនស្រួលដែរ ដោយសាររប៉ាយប្រជាជនរស់នៅឆ្ងាយៗពីគ្នា។ លោក ឡុង ណារ៉ូ បញ្ជាក់បន្ថែម។

តាមផែនការក្នុងឆ្នាំ ២០២៧ រដ្ឋាករទឹកគ្រោងពង្រីកសេវាផ្គត់ផ្កង់ឲ្យបាន ១០០% ដល់ប្រជាជនរស់នៅរាជធានីភ្នំពេញដែលនឹងទទួលទឹកស្អាតប្រើប្រាស់ពីរដ្ឋាករទឹកភ្នំពេញ លើកលែងតែទីតាំងដែលទទួលបានសេវាពីប្រតិបត្តិករឯកជន។
រដ្ឋាករទឹករាជធានីភ្នំពេញ កំពុងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ននេះសាងសង់សម្រេចបានប្រមាណ ២៥%។
តាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៧ ដើម្បីបង្កើនការផលិតទឹកស្អាតក្នុងរាជធានីភ្នំពេញឱ្យបាន ១.២លានម៉ែត្រគូបក្នុងមួយថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


