Connect with us

សន្តិសុខសង្គម

អភិបាលខេត្តតាកែវ បញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក ស្រាវជ្រាវ និងទប់ស្កាត់កុំឲ្យមានបទល្មើសឆបោកតាមអនឡាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

បានផុស

នៅ

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើកល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកនៅតាមអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ប៉ុន្មានថ្ងៃនេះយើងឃើញអំពីការបង្ក្រាបបទល្មើស ឆបោកតាមអនឡាញ ជាច្រើនខេត្ត ដូច្នេះសូមឱ្យអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់កុំឱ្យមានជនឱកាសនិយម មកពួនសំងំរកស៊ីខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសោះ។

លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា ការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញនិងបទល្មើសឆបោកតាមឡនឡាញ វានឹងធ្វើឲ្យក្រុងស្រុកនីមួយៗមានសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ល្អប្រសើរជាពិសេសវាក៏ នឹងបង្កើនភាពជឿជាក់របស់ក្រុមអ្នកវិនិយោទុន ឱ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តរបស់យើងឱ្យកាន់តែច្រើន​ ដែលនឹងនាំឱ្យខេត្តតាកែវកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម