កីឡា
គ្រូព្រះខ័នរាជស្វាយរៀង ចង់ឃើញការប្រកួតរបស់យុវជនកាន់តែច្រើននៅកម្ពុជា
លោក Matthew McConkey គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបានភ្ញាក់ផ្អើលចំពោះការត្រៀមខ្លួនកាន់តែល្អរបស់ក្លិបជាច្រើនត្រៀមរដូវកាលថ្មី ប៉ុន្តែលោកចង់ឃើញមានការអភិវឌ្ឍថ្នាលយុវជន និងប្រកួតប្រជែងរបស់យុវជនឲ្យបានច្រើន ទើបវិស័យបាល់ទាត់កម្ពុជាកាន់តែល្អប្រសើរ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោក Matthew McConkey បានលើកឡើងថា ចាប់តាំងពីលោកបានមកនៅកម្ពុជា អស់រយៈពេល ៤ ឆ្នាំ លោកមិនធ្លាប់ឃើញមានការត្រៀមខ្លួនធំបែបនេះទេនៅក្នុងចំណោមក្រុមលំដាប់កំពូលទាំង៦។ ប្រហែលជាមានអ្វីកាន់តែល្អ និងគួរឲ្យចាប់អារម្មណ៍ថែមទៀតនៅពេលខាងមុខ។

លោកប្រាប់ថា ៖«ឃើញហើយ វិសាខា បានតែងតាំងគ្រូបង្វឹកថ្មី ក្រុមការងារថ្មីក៏ច្រើន កីឡាករថ្មីក៏ច្រើន។ ណាហ្គាវើលដ៍ ខ្ញុំគិតថា ពួកគេបានផ្លាស់ប្តូរកីឡាករបីបួននាក់ មានទាំងចុះកុងត្រាកីឡាករក្នុងស្រុកថែមទៀត។ ភ្នំពេញក្រោនដូចគ្នា បានផ្លាស់ប្តូរកីឡាករច្រើន។ បឹងកេត ក៏ផ្លាស់ប្តូរច្រើន ប្រហែលជាបីបួននាក់»។
នៅពេលសួរថា តើលោកចាប់អារម្មណ៍យ៉ាងណាចំពោះវិស័យបាល់ទាត់កម្ពុជានាពេលបច្ចុប្បន្ន? លោកបានឆ្លើយថា អ្នកគ្រប់គ្នាអាចឃើញហើយពីម្ចាស់ក្លិបនីមួយៗបានកំពុងយកចិត្តទុកដាក់អភិវឌ្ឍក្លិបទាំងធនធានមនុស្ស កីឡាករ កីឡាការិនី ថ្នាលយុវជន និងហេដ្ឋារចនាសម្ព័ន្ធ។ ក្លិបជាច្រើនមានទីលានហ្វឹកហាត់ មានកីឡដ្ឋាន។ មូលដ្ឋានគ្រឹះទាំងកំពុងតែធ្វើឲ្យវិស័យបាល់ទាត់កម្ពុជាកាន់តែល្អប្រសើរ។

ទោះជាយ៉ាងណា លោកបានមើលឃើញថា ឱកាសនៃការប្រកួតប្រជែងរបស់ក្រុមយុវជនគឺនៅមានកម្រិតដែលគួរយកចិត្តទុកដាក់ ពីព្រោះក្លិបជាច្រើនបានកំពុងបណ្តុះបណ្តាលថ្នាលយុវជនយ៉ាងល្អ។
លោកបានលើកឡើងថា ៖«យើងបានធ្វើខ្លះហើយ ដូចកាលកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ កម្ពុជាមានគោលការណ៍ដាក់កីឡាករអាយុក្រោម ២២ ឆ្នាំលេងក្នុងលីគ ប៉ុន្តែយើងគួរអភិវឌ្ឍថ្នាលយុវជនឲ្យបានច្រើនបន្ថែមទៀតដើម្បីក្រុមជម្រើសជាតិ។ សម្រាប់ខ្ញុំ គឺចាប់ផ្តើមអភិវឌ្ឍចាប់ពីកម្រិតអាយុ ១០ឆ្នាំ ១១ឆ្នាំ ១២ឆ្នាំ ១៣ ឆ្នាំ និងត្រូវមានកម្មវិធីប្រកួតឲ្យបានច្បាស់លាស់ ជាមួយបរិយាកាសនៃការអភិវឌ្ឍល្អ»។

ជាការពិតណាស់ បច្ចុប្បន្ន ក្លិបបាល់ទាត់កម្ពុជាមានគុណភាពមិនចាញ់ក្លិបនៅក្នុងតំបន់ប៉ុន្មានឡើយ ប៉ុន្តែបើនិយាយពីក្រុមជម្រើសជាតិ ទាំងកម្រិតយុវជន ក្រុមធំ និងក្រុមនារី គឺ កម្ពុជាធ្វើមិនបានល្អទេសម្រាប់ការប្រកួតអន្តរជាតិប៉ុន្មានឆ្នាំចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ