ព័ត៌មានជាតិ
ផលិតកម្មបរទេសបន្តបន្ទាប់ ចុះមកថតនៅតំបន់រមណីយដ្ឋានអង្គរ ផ្សព្វផ្សាយទៅក្រៅប្រទេស
រមណីយដ្ឋានអង្គរបានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ផលិតកម្មក្រៅស្រុក និងក្នុងស្រុក ដែលមួយរយៈចុងក្រោយនេះបានសហការជាមួយអាជ្ញាធរជាតិអប្សរា ចុះមកថតជាផ្ទាំងទស្សនីយភាពផ្សព្វផ្សាយទៅក្រៅប្រទេស។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា ផលិតកម្មមកពីប្រទេសចិនបានចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីសហការក្នុងការថតជាផ្ទាំងទស្សនីយភាពពីអច្ឆរិយនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរចិនមកកម្សាន្ត។

ក្រៅពីផលិតកម្មមានមូលដ្ឋាននៅបរទេស ក៏មានផលិតកម្មក្នុងស្រុកមួយចំនួនដែលសហការជាមួយផលិតកម្មក្រៅស្រុក បានស្នើទីតាំងនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីថតជាផ្ទាំងទស្សនីយភាពនិងស្ពតផ្សព្វផ្សាយជាបន្តបន្ទាប់។ លោក សេង សុធារ៉ា បន្ថែម។
លោក សេង សុធារ៉ា បានបញ្ជាក់ថា អាជ្ញាធរតែងតែសហការនិងលើកទឹកចិត្ត ដើម្បីជំរុញការផ្សព្វផ្សាយពីរមណីយដ្ឋានអង្គរឲ្យបានទូលំទូលាយ ដើម្បីធ្វើឲ្យតំបន់នេះក្លាយជាគោលដៅអាចទាក់ទាញទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត។
បើតាមមន្រ្តីអាជ្ញាធរអប្សរា នៅឆ្នាំ ២០២៤ មានផលិតកម្មចំនួន ២ បានជ្រើសរើសតំបន់ភ្នំគូលែនថតជាស្ពតផ្សព្វផ្សាយដោយសារជាទីតាំងដែលមានសក្តានុពលល្អ ហើយដែលត្រូវបានយកទៅផ្សព្វផ្សាយនៅតាមបណ្តាញសង្គម និងព័ត៌មានធំៗនៅលើពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


