ព័ត៌មានជាតិ
ព្រឹត្តិការណ៍ធំៗចំនួន ៥ នាំលំហូរទេសចររាប់ម៉ឺននាក់ទៅកម្សាន្តខេត្តសៀមរាបជារៀងរាល់ឆ្នាំ
ជារៀងរាល់ឆ្នាំ នៅតំបន់អង្គរតែងតែមានព្រឹត្តិការណ៍ធំៗជាប្រចាំ ដែលទាក់ទាញបានទេសចររាប់ម៉ឺននាក់ទៅកម្សាន្តក្នុងខេត្តសៀមរាប។
ក្នុងនោះព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍បំផុត ហើយដែលតែងតែនាំលំហូរទេសចររាប់ម៉ឺននាក់ទៅកម្សាន្តនៅក្នុងខេត្តសៀមរាបមានដូចជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សមរាត្រីដែលកើតឡើង ២ ដង ក្នុងមួយឆ្នាំ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ បុណ្យរំលឹកគុណអង្គរ សំណេរអង្គរ បុណ្យវិសាខបូជា រួមទាំងពិធីតាមបែបប្រពៃណីទំនៀមទម្លាប់អ្នកស្រុកអង្គរ (ឡើងមាឃ សុំទឹកភ្លៀង លៀងមេម៉ត់ កោរជុកជាដើម)។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា រមណីយដ្ឋានអង្គរជាមរតកបេតិកភណ្ឌពិភពលោក ដែលមានគុណតម្លៃមិនអាចកាត់ថ្លៃបាន។
ដើម្បីរក្សាចិរភាពរមណីយដ្ឋានអង្គរ តម្រូវឱ្យមានការចូលរួមចំណែកពីប្រជាជនខ្មែរគ្រប់រូប។ បើតាមលោក សេង សុធារ៉ា ការងារអភិរក្សមរតកដូនតាជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយគ្រប់គ្នាត្រូវចូលរួមថែរក្សាមរតកដូនតាដើម្បីទុកសម្រាប់អ្នកជំនាន់ក្រោយ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


