សេដ្ឋកិច្ច
រោងចក្រផលិតជីធម្មជាតិក្នុងស្រុកមួយ មានសមត្ថភាពផលិតជី១០០តោន ក្នុងមួយថ្ងៃ
រោងចក្រផលិតជីធម្មជាតិក្នុងស្រុកមួយ មានសមត្ថភាពផលិតជីបានប្រមាណ១០០តោន ក្នុងមួយថ្ងៃ ខណៈសន្ទុះគាំទ្រពីកសិករហាក់កើនឡើងខ្ពស់។

លោក យន់ សុផាត ជាអគ្គនាយកនៃក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រ ប្រាប់ កម្ពុជាថ្មី ថា ក្រុមហ៊ុនផលិតជីរបស់លោក បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុនមានសមត្ថភាពផលិតជីបាន១០០តោន ក្នុងមួយថ្ងៃ។

លោក ថ្លែងបន្តថា ជីធម្មជាតិ ដែលក្រុមហ៊ុនផលិតបាន មានចំនួន៣មុខសំខាន់ៗ ក្នុងនោះមាន៖ ជីគ្រាប់ សម្រាប់ការងារស្រែចម្ការ ជីទឹកធម្មជាតិ និងជីកំបោរកសិកម្ម ដែលភាគច្រើនជីទាំងនេះផលិតចេញពីកាកសំណល់ផ្សេងៗ និងលាមកសត្វ ដែលក្រុមហ៊ុនប្រមូលបានចូលរោងចក្រ។
លោក យន់ សុផាត បានឱ្យដឹងទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ កសិករខ្មែរ បានងាកមកគាំទ្រផលិតក្នុងស្រុកសឹងតែទាំងស្រុង នេះក៏ដោយសារតែ ប្រទេសកម្ពុជាយើង បានជួបនូវបញ្ហាជម្លោះព្រំដែនជាមួយថៃ ដែលនាំឱ្យមានការបិទព្រំដែនដោយឯកតោភាគី និងបិទការនាំទំនិញផ្សេងៗចូលកម្ពុជា ផងដែរ។


លោកមើលឃើញថា នេះជារឿងមួយដែលសហគ្រិន និងអ្នករកស៊ីក្នុងស្រុកទាំងអស់គួរពិចារណា ប្រសិនបើអាចបង្កើនការផលិតរបស់ខ្លួនឱ្យកាន់តែធំតាមដែលអាចធ្វើទៅបាន មិនថាតែការផលិតជី ឬផលិតផលផ្សេងៗនោះទេ គួរនាំគ្នាបង្កើតឱ្យបានច្រើន។
សម្រាប់ជីធម្មជាតិ របស់ក្រុមហ៊ុន លោក យុន សុផាត ទោះបីជាអាចផលិតបាន១០០តោន ក្នុងមួយថ្ងៃ ក៏ពិតមែន តែអ្វីដែលក្រុមហ៊ុន ជួបការលំបាកនោះ គឺដើមទុនក្នុងការផលិត ដ្បិតមុខរបរផលិតជីនេះ មិនមែនផលិតលក់ភ្លាមបានប្រាក់ត្រឡប់មកវិញភ្លាមៗនោះឡើយ។ ជាក់ស្ដែង ត្រូវរងចាំតាមរាប់ខែ រាប់ឆ្នាំ ទម្រាំតែម្ចាស់ដេប៉ូ និងកសិករអាចសងត្រឡប់មកកាន់ក្រុមហ៊ុនវិញក៏ថាបាន។

ក្រុមហ៊ុនផលិតជីធម្មជាតិ ហ៊ុយយន់ ជារោងចក្រផលិតជីធុនតូចមួយ ដែលបានចូលរួមចំណែកដល់វិស័យកសិកម្មនៅកម្ពុជា និងបានជួយសម្អាតបរិស្ថានសង្គមតាមរយៈការប្រមូលកាកសំណល់មកកែច្នៃឡើងវិញ ផងដែរ។ បច្ចុប្បន្ន រោងចក្រនេះ មានទីតាំងស្ថិតនៅឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


