ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះកាន់តែខ្លាំង ដោយសារបញ្ហាសេដ្ឋកិច្ច
ការស្ទង់មតិថ្មីមួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ទំនុកចិត្តអ្នកប្រើប្រាស់ថៃបានធ្លាក់ចុះក្នុងរយៈពេល ៦ ខែជាប់ៗគ្នា នៅខែកក្កដា ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣១ ខែ ដោយសារតែក្ដីព្រួយបារម្ភជាចម្បងពីពន្ធគយរបស់សហរដ្ឋអាមេរិក ភាពយឺតយ៉ាវសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ក្នុងការស្ទង់មតិរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបន្តធ្លាក់ចុះមកត្រឹម ៥១,៧ ពិន្ទុ នៅខែកក្កដា ពី ៥២,៧ ពិន្ទុ នៅខែមិថុនា។
របាយការណ៍នៃការស្ទង់មតិ បាននិយាយថា ភាពយឺតយ៉ាវនៃសេដ្ឋកិច្ច សង្រ្គាមពាណិជ្ជកម្ម និងការចំណាយប្រចាំថ្ងៃខ្ពស់ នៅតែបន្តប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Thanavath Phonvichai បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសថៃបង្ហាញពីសញ្ញាជាប់គាំង ដោយទំនុកចិត្តអ្នកប្រើប្រាស់ខ្សោយ ហើយអំណាចទិញមានកម្រិត។ កំណើនសេដ្ឋកិច្ចវិញ អាចថយចុះមកត្រឹម ១,៧ ភាគរយ នៅឆ្នាំនេះ ដោយធ្លាក់ចុះពីកំណើន ២,៥ ភាគរយ នៅឆ្នាំ ២០២៤។
ទោះបីជាមានការបន្ថយពន្ធពី ៣៦ ភាគរយ មកត្រឹម ១៩ ភាគរយ ពីសហរដ្ឋអាមេរិកក្ដី ក្តីបារម្ភនៅតែមានចំពោះពន្ធលើទំនិញដែលដឹកជញ្ជូនតាមប្រទេសថៃពីប្រទេសផ្សេងៗទៀត (ទំនិញឆ្លងកាត់)។ លើសពីនេះ ភាពមិនច្បាស់លាស់ខាងនយោបាយ ជាពិសេសបន្ទាប់ពីការព្យួរតំណែងរបស់លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏កំពុងប៉ះពាល់ដល់ទំនុកចិត្តសាធារណៈផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


