សេដ្ឋកិច្ច
តម្លៃមាសស្ទុះឡើងដល់ជិត ៤១០០ ដុល្លារ មួយតម្លឹង មុនពេលអាមេរិកទម្លាក់អត្រាការប្រាក់
តម្លៃហាងឆេងមាសបានបន្តកើនឡើងដល់ជិត ៤១០០ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃព្រហស្បតិ៍នេះ នៅមុនពេលពេលអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ និងជំនួបមេដឹកនាំត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុក្រែននៅពេលខាងមុខ។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ មាសកំពុងជួញដូរនៅក្នុងតម្លៃ ៤០៨៤ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៧ ដុល្លារក្នុងមួយជី។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា នៅចំពោះមុខមានព័ត៌មានធំពីរ ដែលអាចធ្វើឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួល ទី១ គឺពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥។ ទី២ ពាក់ព័ន្ធនឹងការប្រជុំបិទបញ្ចប់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដោយមានការជួបគ្នាត្រីភាគីរវាងលោកដូណាល់ ត្រាំ ជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ប្រសិនបើម្ដងនេះ មេដឹកនាំទាំងពីរមិនព្រមបញ្ចប់សង្គ្រាមនៅក្នុងពេលនេះទេ លោក ត្រាំ នឹងដកខ្លួនចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនតែម្ដង ហើយការខូចខាតបន្តទៀត គាត់មិនដឹងលឺទៀតទេ។

លោក ឡុង សំណាង យល់ថា៖ «ប្រសិនបើការប្រជុំត្រីភាគី មិនមានផ្លែផ្កា គឺតម្លៃហាងឆេងមាសនឹងហក់ឡើងបន្តទៀត តែបើសិនជាការប្រជុំមួយនេះ រកចំណុចកណ្ដាលឃើញ ឬក៏បញ្ចប់សង្គ្រាម តម្លៃហាងឆេងមាសនឹងអាចធ្លាក់ចុះមកវិញមុនថ្ងៃទី ១៧ ខែកញ្ញាខាងមុខនេះ»។
តម្លៃមាសអន្តរជាតិឯណោះវិញ ក៏មានទំនោរកើនឡើងផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្នុងវគ្គជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ តម្លៃមាសជួញដូរដោយផ្ទាល់បានកើនឡើងប្រហែល ៣ ៣៩០ ដុល្លារ/អោន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


