ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលហ្វីលីពីនរឹតបន្តឹងការដកប្រាក់ច្រើនៗ ដើម្បីបង្រ្កាបអំពើពុករលួយ
ធនាគារកណ្តាលហ្វីលីពីន បានរឹតបន្តឹងការដកសាច់ប្រាក់ច្រើនៗ ដោយបញ្ជាឱ្យធនាគារបង្កើនការត្រួតពិនិត្យសម្រាប់ប្រតិបត្តិការសាច់ប្រាក់លើសពី ៥០០ ០០០ ប៉េសូ (៨ ៧៤៨ ដុល្លារ) ដើម្បីជាផ្នែកមួយនៃការបង្រ្កាបអំពើពុករលួយ និងការលាងលុយកង្វក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចំណាត់ការរបស់ធនាគារកណ្ដាលហ្វីលីពីននាពេលនេះ ធ្វើឡើងចំពេលដែលរដ្ឋាភិបាលបង្ក្រាបអំពើពុករលួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឱ្យមានការបង្កកគណនីធនាគារជាង ១០០ គណនី។ គណនីទាំងនេះត្រូវបានភ្ជាប់ជាមួយអ្នកម៉ៅការ និងមន្ត្រីសាធារណៈការ ដែលកំពុងរងការស៊ើបអង្កេត។
ក្នុងសារាចរចេញផ្សាយកាលពីថ្ងៃទី ១៨ ខែកញ្ញា ធនាគារកណ្ដាល Bangko Sentral ng Pilipinas (BSP) បានកំណត់ថា ប្រតិបត្តិការលើសពី ៥០០ ០០០ ប៉េសូ ឬចំនួនទឹកប្រាក់ដូចគ្នាគិតជារូបិយប័ណ្ណបរទេស ត្រូវតែអាចតាមដានបាន មិនថាតាមរយៈសែក ការផ្ទេរប្រាក់តាមអ៊ីនធឺណិត ការដាក់ប្រាក់ដោយផ្ទាល់ ឬការទូទាត់តាមឌីជីថល នោះទេ។
ធនាគារបានបន្តក្នុងសេចក្ដីថ្លែងការណ៍ថា៖ «តាមរយៈកំណែទម្រង់នេះ BSP មានគោលបំណងពង្រឹងវិធានការប្រឆាំងនឹងការប្រើប្រាស់សាច់ប្រាក់សម្រាប់សកម្មភាពខុសច្បាប់ លើកកម្ពស់ការជឿទុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុ និងធានាថា វាអាចឆ្លើយតបទៅនឹងហានិភ័យថ្មីៗ»។

ថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ បានបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតអំពើពុករលួយ ដោយផ្តោតលើការចំណាយប្រាក់ផ្នែកគ្រប់គ្រងទឹកជំនន់ ក្រោយពីព្យុះជាបន្តបន្ទាប់បានបង្កទឹកជំនន់តាមតំបន់ជាច្រើនទូទាំងប្រទេស។
ជុំវិញបញ្ហានេះផងដែរ ក្រុមសង្គមស៊ីវិល និងមេដឹកនាំព្រះវិហារសាសនាគ្រឹស្ទ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងអំពើពុករលួយនៅថ្ងៃទី ២១ ខែកញ្ញាខាងមុខ ពោលចំថ្ងៃខួបនៃការដាក់ច្បាប់អាជ្ញាសឹកកាលពីជាង ៥ ទសវត្សរ៍មុន របស់អតីតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Sr. ដែលជាឪពុករបស់លោក ម៉ាកូស ជូនៀ។ មនុស្សជាច្រើនចាត់ទុកថ្ងៃនោះ ថាជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់ប្រវត្តិសាស្រ្តហ្វីលីពីន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


