កូវីដ-១៩
ខ្លោចចិត្ត! គ្មានឡានពេទ្យ ម្តាយដឹកសពកូនតាមកង់បី រីឯប្តីលីសពប្រពន្ធដើរជាង៣គីឡូយកទៅបញ្ចុះ នេះជាសោកនាដកម្មកូវីដនៅឥណ្ឌា!
ស្រ្តីជាម្ដាយ ត្រូវបានគេថតជាប់ ឃើញដឹកសពកូនប្រុសរបស់គាត់ តាមម៉ូតូកង់បីបន្ទាប់ពីកូនប្រុសស្លាប់ ស្របពេលវិបត្តិជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានបណ្តាលឲ្យតំបន់ជាច្រើនគ្មានឡានពេទ្យដឹក គ្រែមន្ទីរពេទ្យនិងអុកស៊ីសែនអស់គ្មានសល់។

ពីដំបូងឡើយ កូនប្រុសដែលបានស្លាប់នៅក្នុងទីក្រុង Varanasi នៃរដ្ឋ Uttar Pradesh ដោយសារតែមិនបានទទួលការព្យាបាលត្រឹមត្រូវ ត្រូវគេបង្ខំឲ្យដឹកចេញពីមន្ទីរមួយ ទៅមន្ទីរពេទ្យមួយដើម្បីរកគ្រែដេកសម្រាប់ការព្យាបាល។
ស្ថានភាពក្មេងប្រុសកាន់តែធ្ងន់ធ្ងរទៅៗរហូតដល់ស្លាប់។ បន្ទាប់ពីស្លាប់ ម្ដាយរបស់គាត់ ត្រូវបង្ខំចិត្តដឹកសពកូនប្រុសតាមកង់បី ដោយសារតែគ្មានឡានពេទ្យសល់ទាល់តែសោះ។

ចំណែករឿងដ៏គួរឲ្យខ្លោចចិត្តមួយទៀត បុរសជាប្តីដ៏កំសត់ម្នាក់ ត្រូវបានគេឃើញ លីសពប្រពន្ធ ដើរតាមផ្លូវចម្ងាយជាង៣គីឡូម៉ែត្រ យកទៅបញ្ចុះបន្ទាប់ពីនាងស្លាប់ដោយសារជំងឺកូវីដ-១៩។
បុរសដែលមានឈ្មោះថា Swamy ត្រូវបានគេឃើញលីសពប្រពន្ធឈ្មោះ Nagalaxmi ដើរកាត់តាមក្រុង Kamareddy នៅភាគខាងត្បូងរដ្ឋ Telangana កាលពីថ្ងៃទី២៥ខែមេសា។

ប៉ូលិសនៅស្ថានីយ៍រថភ្លើងក្នុងស្រុក ដែលជាកន្លែងនាងបានដួលស្លាប់ បានឲ្យលុយបុរសនោះដើម្បីបង់ថ្លៃបញ្ចុះសពរបស់នាងប៉ុន្តែបានបដិសេធ ប៉ះពាល់ដោយសារខ្លាចឆ្លងវីរុស។
បុរសរូបនោះក៏មិនស្រួលខ្លួនដែរ ហើយនៅទីបំផុតបានទៅដល់ទីបញ្ចុះសពបើទោះបីជាគាត់ត្រូវឈប់ច្រើនដងតាមផ្លូវ ដើម្បីដកដង្ហើមក៏ដោយ។

យោងតាមទិន្នន័យក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមាន ៣៧៩,២៥៧ នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបរបស់ប្រទេសនេះ កើនឡើងដល់ជាង ១៨.៣៨លាននាក់។
ដោយឡែកករណីស្លាប់ថ្មីមានចំនួន ៣,៦៤៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលធ្វើឲ្យតួលេខអ្នកស្លាប់សរុបមានចំនួន ២០៤,៨៣២នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ករណីឆ្លងថ្មីថ្ងៃនេះឥណ្ឌាជាប់កំណត់ត្រាទៀត សរុបអ្នកឆ្លងជាង១៨លាននាក់ហើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី