កូវីដ-១៩
សម្តេចតេជោ បញ្ជាក់ច្បាស់ ក្រោយថ្ងៃ ៥ ឧសភា គ្មានហេតុផលត្រូវបន្តបិទ លើកលែងតំបន់តូចៗមានហានិភ័យខ្ពស់
ប្រមុខរដ្ឋាភិបាលបានឆ្លើយតបខមមិនអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ លើវិធានការបន្ទាប់ក្រោយថ្ងៃ ០៥ ឧសភា ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថាក្រោយថ្ងៃទី៥ ឧសភា នេះ “ពុំមានហេតុផលត្រូវបន្តបិទទៀតទេ យើងនឹងបើក! តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់”។
សម្តេចតេជោបានលើកមូលហេតុការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ។
កម្ពុជាបានជួបរលកវាយប្រហារក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ជាងពីរខែមកហើយ ដោយរកឃើញអ្នកឆ្លងជាង ១ ម៉ឺននាក់និងឆក់យកជីវិតពលរដ្ឋជាង ១០០ នាក់។ ស្ថានភាពនេះបង្ខំអាជ្ញាធរបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងរិតត្បិតការធ្វើដំណើរឆ្លងខេត្ត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ទោះបីមានការបិទខ្ទប់ជាងពីរសប្តាហ៍ ករណីឆ្លងថ្មីនៅតែកើនឡើងគួរឲ្យព្រួយបារម្ភ មានចន្លោះពី៥០០ទៅ៦០០នាក់ក្នុងមួយថ្ងៃ។
យ៉ាងណាមិញ ក្រោយថ្ងៃ ៥ ឧសភា ប្រមុខរដ្ឋាភិបាលបានសម្រេចនឹងបើកប្រទេសឡើងវិញ ដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋ និងស្តារសេដ្ឋកិច្ចឡើងវិញ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


