Connect with us

កូវីដ-១៩

យកសំណាកបុគ្គលិកក្រុមហ៊ុន​វីរៈ ប៊ុនថាំ ៨៩នាក់ពាក់ព័ន្ធជាមួយអ្នកបើករថយន្ត​ដឹកឥវ៉ាន់វិជ្ជមានកូវីដ១៩

បានផុស

នៅ

អាជ្ញាធរ និងមន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានប្រមូលបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន វីរៈប៊ុនថាំសាខាខេត្តបាត់ដំបងចំនួន ៨៩នាក់ពាក់ព័ន្ធជាមួយអ្នកបើកបររថយន្តដឹកឥវ៉ាន់ម្នាក់មានវិជ្ជមានកូវីដ១៩ ដែលបុគ្គលិកទាំងនេះកំពុងត្រូវបានពិនិត្យយកសំណាកលើកទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង សីទ្ធីអភិបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា ដោយសារមានការពាក់ព័ន្ធជាមួយអ្នកបើកបរថយន្តដឹក​ឥវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់លទ្ធផលវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃទី០២ខែមេសាឆ្នាំ២០២១អាជ្ញាធរខេត្តបាត់ដំបងលោកងួន រតនៈបានអនុវត្តវិធានការបន្ទាន់ បង្ការមុនភ្លាមៗដោយបានប្រមូលបុគ្គលិកប្រុសស្រីរបស់ក្រុមហ៊ុនវីរៈប៊ុនថាំនិងអ្នកពាក់ព័ន្ធក្នុងខេត្តបាត់ដំបងជិត១០សាខាដើម្បីយកមកពិនិត្យសុខភាពនិងយកវត្ថុសំណាករកជំងឺកូវីដ១៩។

មន្ត្រីនគរបាលបានឲ្យដឹងដែរថា បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូន​វីរៈ​ប៊ុនថាំ​និងអ្នកពាក់ព័ន្ធដែលតម្រូវឲ្យយកវត្ថុសំណាកនៅពេលនេះសរុបចំនួន៨៩នាក់ដោយក្នុងនោះរួមមាន:សាខាផ្សារថ្មី​ចំនួន៦នាក់,សាខាផ្សារបឹងឈូកចំនួន២១នាក់,សាខាផ្សារលេី​២នាក់សាខាផ្សារភូពុយចំនួន៥នាក់រួមទាំងសាខានៅក្នុងស្រុកសំពៅលូស្រុកភ្នំព្រឹកនិងស្រុកកំរៀងសរុបចំនួន៥៥នាក់។

ករណីធ្វើតេស្តរហ័សលើកទី១នេះ​នឹងត្រូវបង្ហាញដោយតេស្ត​GyneXpertនៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​។ ក្រោមការអនុវត្តយុទ្ធសាស្ត្ររហ័ស​៤​គឺរហ័សរកឱ្យឃេីញ​រហ័សដាក់នៅដោយឡែក​រហ័សរាយការណ៍​និងរហ័សពិនិត្យ​និងព្យាបាល៕ អត្ថបទ៖សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម