កូវីដ-១៩
ស្ងាត់ៗ មីយ៉ាន់ម៉ា ទទួលវ៉ាក់សាំងការពារ ជំងឺកូវីដ ១៩ ពីចិន កន្លះលានដូស
ប្រទេសចិន បានបរិច្ចាគវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចំនួន ៥០០,០០០ ដូសដល់ ប្រទេសមីយ៉ាន់ម៉ា ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ការដឹកជញ្ជូនវ៉ាក់សាំង បានមកដល់កាលពីថ្ងៃអាទិត្យ នៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ។
ការដឹកជញ្ជូននេះ មានទំហំធំជាងចំនួន ៣០០,០០០ ដូស ដែលបានសន្យាដោយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅពេលដែលលោកបានបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ។
ទន្ទឹមនោះ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បាននិយាយថា វ៉ាក់សាំងទាំងនេះបង្ហាញពី មិត្តភាពរវាងប្រទេសទាំងពីរ ។
ការដឹកជញ្ជូនធំជាងការសន្យានេះ ជាក់ស្តែងគឺមានគោលបំណង បន្ធូរបន្ថយជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈវាក៏អាចជួយមេដឹកនាំយោធា បង្ហាញពីការខិតខំរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះ ។
ទោះយ៉ាងណា អ្នកសង្កេតការណ៍ខ្លះជឿជាក់ថា វ៉ាក់សាំងចិនអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ដល់ការធ្វើពហិការចាក់វ៉ាក់សាំង ក្នុងចំណោមពលរដ្ឋដែលបដិសេធ ការគ្រប់គ្រងរបស់យោធា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤២,៨៣៨ ករណី និងមានអ្នកស្លាប់ចំនួន ៣,២០៩ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៣១,៩៨១ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តំបន់មួយក្នុងប្រទេសចិនត្រៀមចាក់វ៉ាក់សាំង កូវីដ យកលុយពីពលរដ្ឋ
ចុចអាន ៖ វីរុសបំប្លែងខ្លួនឥណ្ឌា ចូលដល់ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហើយ!
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


