កូវីដ-១៩
វីរុសបំប្លែងខ្លួនឥណ្ឌា ចូលដល់ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហើយ!
ប្រទេសម៉ាឡេស៊ី បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌាជាលើកដំបូង ប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់បម្រាមលើជើងហោះហើរមកពីប្រទេសឥណ្ឌា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Adham Baba បាននិយាយកាលពីថ្ងៃអាទិត្យទី២ខែឧសភាថា វីរុសបំប្លែងខ្លួន B.1.617 ត្រូវបានរកឃើញក្នុងខ្លួនជនជាតិឥណ្ឌាម្នាក់ នៅឯព្រលានយន្តហោះអន្តរជាតិគូឡាឡាំពួរ។
លោក Adham លើកឡើងថា “យើងសូមណែនាំឲ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់។ រាល់កិច្ចខិតខំប្រឹងប្រែងសុខភាពសាធារណៈ នឹងធ្វើឡើងដើម្បីបំបែកខ្សែសង្វាក់នៃការចម្លង និងធានាសុវត្ថិភាពសាធារណៈ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថា តើវីរុសនេះត្រូវបានរកឃើញនៅថ្ងៃណា។
ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ បានហាមឃាត់ជើងហោះហើរទៅនិងមកពី ឥណ្ឌា មិនឲ្យចូលប្រទេសដើម្បីការពារការរីករាលដាលនៃវីរុសបំប្លែងខ្លួនដ៏សាហាវថ្មីនេះ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ-១៩ចំនួន ៣,៤១៨ករណីកាលពីថ្ងៃអាទិត្យ ដោយនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤១៥,០១២ករណីហើយក្នុងនោះ មានអ្នកស្លាប់ជាង ១,៥០០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មកកៀកហើយ! ទីបំផុត វីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ចូលដល់ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


