កូវីដ-១៩
ដំណឹងល្អ! WHO អនុម័តវ៉ាក់សាំង Moderna សម្រាប់ប្រើប្រាស់បន្ទាន់
អង្គការសុខភាពពិភពលោក (WHO) ដែលមានមូលដ្ឋាន នៅប្រទេសស្វីស បានចុះបញ្ជី វ៉ាក់សាំងចាក់ ២ ដូសរបស់ក្រុមហ៊ុន Moderna សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ។

វ៉ាក់សាំង mRNA គឺជាវ៉ាក់សាំងទី ៥ ហើយ ដែលទទួលបានការអនុម័ត សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ពីស្ថាប័ន WHO ខណៈអង្គការមួយនេះ ក៏ផ្តល់ការយល់ព្រមរួចទៅហើយដល់ វ៉ាក់សាំងចាក់ ២ ដូស ពីក្រុមហ៊ុន Oxford/AstraZeneca វ៉ាក់សាំងចាក់មួយដូស Johnson & Johnson និងវ៉ាក់សាំង Pfizer/BioNTech ជាដើម ។
វ៉ាក់សាំងអាមេរិកដូចជា Moderna, Pfizer / BioNTech និង Johnson & Johnson សុទ្ធតែទទួលបានការអនុញ្ញាត ប្រើប្រាស់ជាបន្ទាន់ ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) ។

ការយល់ព្រមរបស់ WHO លើវ៉ាក់សាំង Moderna នឹងធ្វើឲ្យវ៉ាក់សាំង សម្រាប់ការកម្មវិធី COVAX មានការផ្គត់ផ្គង់គ្រប់គ្រាន់ នៅទូទាំងពិភពលោក ។ វាក៏អនុញ្ញាតឲ្យ បណ្តាប្រទេសផ្សេងទៀត បង្កើនល្បឿននៃការអនុម័ត បទប្បញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកគេ ចំពោះវ៉ាក់សាំងផងដែរ ។
ទន្ទឹមនោះ ក្រុមអ្នកជំនាញ SAGE របស់ WHO ធ្លាប់បានវាយតម្លៃលើវ៉ាក់សាំង Moderna កាលពីខែមករា និងផ្តល់ការយល់ព្រមប្រើប្រាស់ សម្រាប់មនុស្សគ្រប់រូប ដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ។

វ៉ាក់សាំង Moderna បានចេញផ្សាយលទ្ធផល នៃការសិក្សាកាលពីខែមុន ដែលបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន អាចការពារអ្នកចាក់ ពីវីរុសនេះរហូតដល់ ៦ ខែ ជាមួយនឹងអត្រាប្រសិទ្ធភាព ៩០ ភាគរយ បន្ទាប់ពីចាក់លើកទី ២ ។
បន្ថែមពីនេះ ក្រុមហ៊ុនជីវបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅរដ្ឋ Massachusetts បាននិយាយថា វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាពជាង ៩៥ ភាគរយផងដែរ ប្រឆាំងនឹងករណីធ្ងន់ធ្ងរនៃជំងឺនេះ បន្ទាប់ពីរយៈពេល ៦ ខែ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំងរោគរាតត្បាតផ្សេងទៀតជាធម្មតា ព្រោះវាក៏សាហាវដូច កូវីដ ដែរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ