Connect with us

កូវីដ-១៩

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាឲ្យបញ្ចេញស្បៀងជាច្រើនមុខរួមនឹងម៉ាស ទាំងយប់ជូនដល់អ្នកខ្វះខាត

បានផុស

នៅ

ដោយអនុវត្តតាមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារាត្រីយប់ថ្ងៃទី០២ ខែឧសភា បានចេញបញ្ជាឲ្យកងកម្លាំងអាវុធហត្ថបញ្ចេញស្បៀងចម្រុះរួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹកសុទ្ធ ស្កគ្រាប់ ព្រមទាំងម៉ាស់ ដឹកចែកជូនសម្រាប់ ៣០៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករមួយការ៉ុង=៥០Kg មី០១កេស ត្រីខ០២យួរ ទឹកត្រី០១យួរ ទឹកសុទ្ធ០២កេស ម៉ាស៥០ ស្កគ្រាប់០៤កញ្ចប់ បើកជូនដល់នាយទាហានដែលជាប្រធានអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងយប់ ដើម្បីយកទៅចែកជូនបន្តដល់គ្រួសារសមាជិកអាវុធហត្ថក៏ដូចជាប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង ក្នុងវិបត្តិកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាស បើកស្បៀងនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើថា ក្នុងនាមលោកជា មេបញ្ជាការ លោកមិនបណ្តោយឲ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ ដាច់បាយជាដាច់ខាត ជាពិសេសក្នុងវេលាដែលគ្រប់គ្នាជួបការលំបាកព្រោះវិបត្តិកូវីដ-១៩នាពេលនេះ លោករឹតតែត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះជីវភាពក្រុមគ្រួសារបងប្អូនសមាជិកអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា ដោយសិល្បៈចែករំលែក។

ជាក់ស្តែងស្បៀងនៅចំពោះមុខនេះ គឺបានមកពីសប្បុរជនខ្លះ និងសល់ពីការសន្សំសំចៃក្នុងអង្គភាពខ្លះ លោកសូមធ្វើការបែងចែកជូនដល់ប្រធានអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមយកទៅផ្តល់​ជូនដល់មុខសញ្ញាខ្វះខាតជាក់ស្តែង ទាំងក្នុងអង្គភាពរៀងខ្លួន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ផងដែរ តែសូមកុំភ្លេចអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម