កូវីដ-១៩
ត្រឹម២សប្តាហ៍ប៉ុណ្ណោះ ករណីឆ្លងកូវីដហក់ឡើងខ្ពស់ជាង៦ខែដំបូង នៅពេលរាតត្បាតផ្ទុះឡើងទៅទៀត
អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា ករណីជំងឺកូវីដ-១៩ដែលត្រូវបានកត់ត្រាជាសកលក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គឺមានកម្រិតខ្ពស់ជាងអំឡុងពេល៦ខែដំបូង នៅពេលរោគរាតត្បាតផ្ទុះឡើងទៅទៀត។

លោក Tedros Adhanom Ghebreyesus បាននយាយថា ប្រទេសឥណ្ឌានិងប្រេស៊ីល បានរួមចំណែកជាងពាក់កណ្តាល នៃករណីសរុបកាលពីសប្តាហ៍មុន។ ប៉ុន្តែមានប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក ដែលកំពុងប្រឈមមុខនឹងស្ថានភាពផុយស្រួយជាទីបំផុត។
WHO កំពុងផ្តល់ឧបករណ៍និងគ្រឿងផ្គត់ផ្គង់ដូចជាម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែន ទៅប្រទេសឥណ្ឌា ក៏ដូចជាផ្តល់ដំបូន្មានអំពីវិធីថែទាំនៅផ្ទះ ចំពោះអ្នកជំងឺដែលមិនអាចទៅព្យាបាលនៅមន្ទីរពេទ្យបានផងដែរ។

លោកលើកឡើងថា មូលនិធិរបស់ WHO ក៏កំពុងរៃអង្គាសប្រាក់ដើម្បីជួយដល់តម្រូវការអុកស៊ីសែន និងការផ្គត់ផ្គង់ដែលពាក់ព័ន្ធ នៅទូទាំងពិភពលោកផងដែរ។
ស្របពេលជាមួយគ្នានោះ លោក Tedros បានអំពាវនាវឲ្យអ្នករាល់គ្នា បន្តអនុវត្តតាមការណែនាំរបស់ WHO និងការណែនាំរបស់ប្រទេសពួកគេ ចំពោះវិធានការសុវត្ថិភាពសុខភាពសាធារណៈ។

លោកនិយាយថា “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌានិងប្រេស៊ីល អាចនឹងកើតឡើងនៅកន្លែងផ្សេង លើកលែងតែយើងទាំងអស់គ្នាអនុវត្តវិធានការប្រុងប្រយ័ត្នសុខភាពសាធារណៈ ដែល WHO បានអំពាវនាវតាំងចាប់ពីរោគរាតត្បាតផ្ទុះឡើងដំបូង។ យើងមិនអាចពឹងផ្អែកតែលើវ៉ាក់សាំង មួយមុខបាននោះទេ”។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ករណីជំងឺកូវីដ-១៩ជាសកលមានចំនួន១៥៤,១៧៧,៣៨០ករណី ស្លាប់៣,២២៦,៨៥៨នាក់ និងជាសះស្បើយ១៣១,៥៧១,៤០២នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា